អីយ៉ាស់! តារាប្រុសស្រី ៤គូ ជាគូស្នេហ៍នឹងគ្នា ត្រូវហ្វេនៗចង់ឱ្យចូលរោងការជាមួយគ្នាឆាប់ៗ

//s4.kh1.co/0f/0f2eb696cd27b60ce0d590068bbafb4fda84b0d8.gif
នារី

 ០៧-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

តារាប្រុសស្រី ៤គូ ជាគូស្នេហ៍នឹងគ្នា ធ្វើឲ្យអ្នកគាំទ្រចង់ឃើញដឹកដៃគ្នាចូលរោងការឆាប់ៗ

ថៃ៖​ តារាសម្តែងថៃប្រុសស្រីចំនួន ៨រូប កំពុងមានប្រជាប្រិយភាពខ្លាំង ថៃមទាំងជាគូស្នេហ៍រវាងតារានិងតារាដូចគ្នាទៀតផង។ មិនតែប៉ុណ្ណោះ គូស្នេហ៍ទាំង ៤នេះ តែងតែបង្ហោះរូបជាមួយគ្នានៅក្នុងគណនី Instragram ជាហូរហែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាតារាប្រុសស្រី ៤គូ ដែលហ្វេនៗតែងតែចង់ឃើញពួកគេដឹកដៃគ្នាចូលរោងការឆាប់ៗនេះ៖

១. លោក Nadech Kugimiya និងកញ្ញា Yaya Urassaya

កាលពីពេលថ្មីៗនេះ កញ្ញា Yaya Urassaya បាននិយាយថា នាងកំពុងរង់ចាំពេលវេលាល្អ ដែលលោក Nadech Kugimiya នឹងសុំនាងរៀបការ។  រីឯតារាប្រុសរូបនេះក៏បានឆ្លើយថា គាត់ក៏មានគម្រោងនេះដែរ ប៉ុន្តែសម្រាប់ពេលវេលាជាក់លាក់នោះមិនទាន់បង្ហាញទេ ព្រោះខ្លាចមិនភ្ញាក់ផ្អើល។ លោកក៏បានបន្តថា Yaya គឺជាកូនក្រមុំរបស់លោកតែម្នាក់គត់។

លោក Nadech Kugimiya និងកញ្ញា Yaya Urassaya
លោក Nadech Kugimiya និងកញ្ញា Yaya Urassaya

២. លោក Mark Prin និងកញ្ញា Kimmy Kimberley

ចំណែកឯគូស្នេហ៍រវាងលោក Mark Prin និងកញ្ញា Kimmy Kimberley មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលជិត ៧ឆ្នាំហើយ។ មិនតែប៉ុណ្ណោះ អ្នកទាំងពីរតែងតែបង្ហោះរូបភាព និងសកម្មភាពផ្សេងៗយ៉ាងផ្អែមល្ហែម និងពេលវេលាល្អៗជាមួយគ្នានៅលើគណនី Instagram ជាញឹកញាប់។

លោក Mark Prin និងកញ្ញា Kimmy Kimberley
លោក Mark Prin និងកញ្ញា Kimmy Kimberley

៣. លោក Weir Sukollawat និងកញ្ញា Bella Ranee 

សម្រាប់គូស្នេហ៍រវាងលោក Weir Sukollawat និង Bella Ranee វិញក៏មានទំនាក់ទំនងជាមួយគ្នាអស់រយៈពេល ៨ឆ្នាំឯណ្ណោះ។ ហើយតារាប្រុសរូបនេះក៏បានបង្ហើបថា លោកក៏ធ្លាប់បានពិភាក្សាពីរឿងរៀបការជាមួយនឹងមិត្តស្រីកញ្ញា Bella ផងដែរ។

លោក Weir Sukollawat និងកញ្ញា Bella Ranee 
លោក Weir Sukollawat និងកញ្ញា Bella Ranee 

៤. លោក Ken Phupoom និងកញ្ញា Esther Supreeleela

ដោយឡែកគូស្នេហ៍រវាងលោក Ken Phupoom និងកញ្ញា Esther Supreeleela មានទំនាក់ទំនង ជាមួយគ្នាអស់រយៈពេល ៥ឆ្នាំមកហើយ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏បាននិយាយថា នាងនឹងចូលរោងការក្នុងពេលឆាប់ៗនេះ៕

លោក Ken Phupoom និងកញ្ញា Esther Supreeleela
លោក Ken Phupoom និងកញ្ញា Esther Supreeleela
Chhai Dary
CDR (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T