ហ៊ានចាយទេ? Man City ទាមទារ៣០លាន បើ Barca ចង់បានកីឡាកររូបនេះ

//s6.kh1.co/e3/e37851a6c19d9df5e0f808b39f2ec0737907a7fe.jpg
កីទ្បា

 ០៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

Man City ទាមទារ៣០លាន បើ Barca ចង់បានកីឡាករ Eric Garcia

បរទេស៖ បើតាមរបាយការណ៍របស់ BBC​ Sport បានឲ្យដឹងថាក្លិប Manchester City បានដាក់តម្លៃខ្លួនកីឡាករ Eric Garcia ចំនួន៣០លានផោន (ឬប្រមាណ៣៩លានដុល្លារ) ប្រសិនបើមានក្លិបមួយណាចង់បានរូបគេទៅរួមក្រុម។ គួរឲ្យដឹងដែរថា Garcia នៅសល់កុងត្រាជាមួយក្លិបលោក Pep Guardiola តែមួយរដូវកាលទៀតប៉ុណ្ណោះ ហេតុដូចនេះទើបធ្វើឲ្យក្លិបសម្រេចចិត្តដាក់លក់រូបគេចេញនៅរដូវក្ដៅនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Eric Garcia
  កីឡាករ Eric Garcia

យ៉ាងណាមិញក្លិប Barcelona ដែលចង់បានកីឡាកររូបនេះទៅរួមក្រុមជាយូរមកហើយនោះ មិនទាន់មានប្រតិកម្មអ្វីលើតម្លៃខ្លួនដែល Man City ទាមទារនេះនៅឡើយទេ ដោយក្លិបយក្សអេស៉្បាញមួយនេះកំពុងតែជួបវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរផងនោះ។ ជាមួយគ្នានេះ Garcia ក៏ធ្លាប់លេងជាយុរជនរបស់ Barcelona ដែរដោយបានផ្លាស់មក Man City នៅក្នុងឆ្នាំ២០១៧។

ដោយឡែកក្នុងរដូវកាល២០១៩-២០២០នេះ ខ្សែការពារវ័យ១៩ឆ្នាំ បង្ហាញខ្លួនក្នុងក្រុមលោក Pep បាន១៣ប្រកួត៕ 

  កីឡាករ Eric Garcia
  កីឡាករ Eric Garcia

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T