មានក្រពើមួយក្បាល បានលោតមកខាំត្របាក់ បុរសម្នាក់ តែត្រូវបានបរុសម្នាក់នោះ ដាល់មួយដៃចំក្បាលមួយទំហឹង ដើម្បីការពារខ្លួន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានប្រុសជនជានបារាំងម្នាក់ឈ្មោះ Yoann Galeran អាយុ២៩ឆ្នាំ បានហែលទឹកជាមួយនឹងពោង ចាប់ខ្លួនមួយ តែត្រូវបានរបូត ខណៈពេលដែលក្រពើទឹកប្រៃមួយ បានចូលមកវាយប្រហារគាត់ នៅវេលាម៉ោង៨យប់ កាលនៅ Nhulubuy ភាគខាងជើងនៃ Territory កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

សត្វក្រពើមួយនោះបានប្រកន្ទុយ វាយទៅលោក Yoann ដែលកំពុងហែលក្នុងទឹក  ក៏ប៉ុន្តែលោក Yoann បានតដៃដោយវាយ ចំក្បាលរបស់ក្រពើ នៅពេលដែលវាប្រុងនឹងខាំគាត់ រហូតដល់គាត់មានសុវត្ថិភាព។ លោក Yoann បានប្រាប់អ្នកកាសែតថា ក្នុងព្រឹត្តិការណ៍នោះ គាត់មានអារម្មណ៍ម្យ៉ាងដែលបានធ្វើឲ្យគាត់ខ្លាំងដូចថ្ម បានជំរុញឲ្យគាត់មានជំនឿចិត្តតដៃជាមួយនឹងសត្វក្រពើ ក្រោយពីវាយវាបានហើយ គាត់មិនបានគិតអ្វីផ្សេងក្រៅពី ហែលទៅលើគោកនោះទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះហេតុការណ៍មួយនេះ? តើប្រិយិមិត្តធ្លាប់បានប្រយុទ្ធជាមួយសត្វពីមុនដែរ ឬ ទេ?



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]