ទាំងនេះ​ ជា​ក្រុម​ហ៊ុន​យក្ស​ ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​គេ​បំផុតលើពិភពលោក

//s4.kh1.co/01/0120a0e95c1463af9d68ead9c3884be44fac2128.jpg
យល់ដឹង

 ១២-ឧសភា-២០២៣ ១១ព្រឹក · មួយឆ្នាំមុន

១០ នេះ​គឺ​សុទ្ធតែ​ជា​ក្រុមហ៊ុន​យក្ស​ដែល​ធំជាងគេលើ​លោក ហើយ​ក៏ជាក្រុមហ៊ុន​ ដែល​អាច​រក​ចំណូល​ប្រចាំ​ឆ្នាំ​បាន​បំផុតក្លាយ​ជា​ក្រុម​ហ៊ុន​មាន​ជាង​គេ​លើលោក​ផងដែរ​។

យល់​ដឹង​៖ ​មាន​ការ​ចុះ​ផ្សាយ ព័ត៌មាន​​ជា​ច្រើន ​អំពី​មហាសេដ្ឋី ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើនបំផុត លើលោក​ ប៉ុន្តែ​អ្នក​មាន​ដែល ​ងឿ​ឆ្ងល់​ដែល​ទេ​ថា ​តើ​នៅ​ក្នុង​ពិភពលោក​ទាំងមូល​នេះ ​តើ​ក្រុម​ណា ​ដែល​មាន​ទ្រព្យសម្បត្តិ ​និង​ប្រាក់​ចំណូល ​ច្រើន​ជាង​គេ​បំផុតទៅ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាគ​ច្រើន ​ក្រុម​ហ៊ុន​ដែល​មាន​ចំណូល ​និង​មាន​ជាង​គេ​បំផុត​នោះ​គឺ ​ច្រើន​តែ​ជា​ក្រុម​ហ៊ុន ​ប្រេង បច្ចេក​វិទ្យា ជាដើម​។ ហើយ​​ក្រុម​ហ៊ុន​ទាំងនោះ ភាគច្រើន​​មាន​ទី​តាំង នៅ​តាម​ប្រទេស មហាអំណា​ច​ធំៗ ​មួយ​ចំនួន​ ដូចជា​ប្រទេស​ចិន ចក្រភព​អង់​គ្លេស សហរដ្ឋអាមេរិក និង​អារ៉ាប៊ី​សាអូឌី​ត ជា​ដើម​។

ជាក់​ស្តែង ​ខាងក្រោម​នេះ​គឺជា​ ចំណាត់​ថ្នាក់​ក្រុម​ហ៊ុន​ ដែលត្រូវ​បាន​គេ​ចាត់​ទុក ​ថា​ជា​ក្រុមហ៊ុន​ ដែល​មាន​ជាង​គេ​បំផុត ​នៅក្នុង​សាកល​លោក​ នា​ពេល​បច្ចុប្បន្ននេះ​ផងដែរ៕

ចង់​ច្បាស់​សូម​ទៅតាម​ដាន​ទាំងអស់​គ្នា៖

១. Walmart

ក្រុមហ៊ុនWalmart
ក្រុមហ៊ុនWalmart

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ៥២៣ ប៊ីលាន​អាមេរិក

ក្រុម​ហ៊ុន​Walmart ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​លោកSam Walton នៅក្នុង​ឆ្នាំ​១៩៦២ ។ ក្រុម​ហ៊ុន​មួយ​នេះ ​មាន​ការិយាល័យ​កណ្តាល ​នៅ​​ទីក្រុង​ប៊េនតុន​វីល​ (Bentonville) ក្នុង​រដ្ឋ​អាកានសាស់ សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះ ​មាន​បុគ្គលិក​សរុប​ចំនួន​២.៣លាននាក់ ពង្រីក​ជា​សាកល ​កាលពី​ឆ្នាំ​២០១៨ នៅ​ក្នុង​២៧ប្រទេស និង​មាន​ហាងសរុប​ជាង​​ ​១១,០០០ ផងដែរ។

២. Saudi Aramco

ក្រុមហ៊ុនSaudi Aramco
ក្រុមហ៊ុនSaudi Aramco

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ៣៥៥.៩ ប៊ីលាន​អាមេរិក​

ក្រុម​ហ៊ុន​Saudi Aramco ជាក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិ ដែលគ្រប់គ្រងដោយ រដ្ឋាភិបាល អារ៉ាប៊ី​សាអូឌីត។ យោង​តាម មជ្ឈមណ្ឌលរដ្ឋបាលDhahran បាន​ឲ្យ​ដឹង​ថា ​ប្រទេស​ អារ៉ាប៊ីសាអូឌីត ជា​ក្រុមហ៊ុន​មួយ ​ដែល​មាន​ប្រាក់ចំណូល​​ប្រចាំ​ឆ្នាំ ​ខ្ពស់​បំផុត និង​រក​បាន​​ចំណូល ​បាន​យ៉ាង​ខ្ពស់​បំផុត ​មួយ​ផងដែរ។ ក្រុមហ៊ុន​មួយ​នេះ ​មាន​បុគ្គលិក​សរុប​ ចំនួន​៧៦.០០០នាក់​ បង្កើត​ឡើង ​កាល​ពី​ឆ្នាំ​១៩៣៣​។

៣. Sinopec Group

ក្រុមហ៊ុនSinopec Group
ក្រុមហ៊ុនSinopec Group

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ៤១៤.៦៥ ប៊ីលាន​អាមេរិក

Sinopec Group មាន​បុគ្គលិកសរុប​ ចំនួន​២៤៩.១៤២នាក់ បង្កើត​ឡើង​ កាលពីឆ្នាំ​២០១៨។ សា​ជីវកម្ម​គីមី​ឥន្ធនៈ ចិន​មួយនេះគឺ ​ជា​សហគ្រាស​ប្រេង​កាត ​និង​ឥន្ធនៈគីមីទំនើ​ប​ ដែលបង្កើត​ឡើង ​ដោយ​រដ្ឋកាលពី ​​ខែកក្កដា​ឆ្នាំ​១៩៩៨។

៤. Royal Dutch Shell

ក្រុមហ៊ុនRoyal Dutch Shell
ក្រុមហ៊ុនRoyal Dutch Shell

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ៣៩៦.៥៦ ប៊ីលាន​អាមេរិក

ត្រូវ​បាន​គេស្គាល់​ ជា​ទូទៅ​ថា​ជា​Shell គឺជា​ក្រុម​ហ៊ុន ​ប្រេង​និង​ឧស្ម័ន ជាតិ​អង់​គ្លេស ​និង​ហូឡង់ ដែល​មាន ​ការិយាល័យ​កណ្តាល ​នៅ​ក្នុង​ប្រទេស​ហូឡង់​ និង​បាន​ដាក់​បញ្ចូល​នៅ ក្នុង​ប្រទេ​សអង់គ្លេស​។ វា​មាន​ស្ថាននី ​បម្រើ​សេវា​សរុប ​ចំនួន​៤៤,០០០កន្លែង​ ក្នុង​៧០ប្រទេស ​នៅ​ជុំវិញ​ពីភព​លោក។ Shell ជា​ក្រុមហ៊ុន​ដែល​ធំបំផុត ​នៅ​ក្នុង​សហភាព ​អឺរ៉ុប ​ហើយ​ក៏ជា​ក្រុម​ហ៊ុន ​ដែល​ធំបំផុត​មួយ ​នៅ​លើសាកល​លោក​ផងដែរ។

៥. China National Petroleum Corporation

ក្រុមហ៊ុនChina National Petroleum Corporation
ក្រុមហ៊ុនChina National Petroleum Corporation

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ៣៩២.៩៨ ប៊ីលាន​អាមេរិក

China National Petroleum Corporation (CNPC) គឺ​ជា​ក្រុម​ហ៊ុន ​ផលិតប្រេង​និង ​ឧស្ម័ន​ដ៏ធំ​មួយ ​ដែល​មាន​ការិយាល័យ​កណ្តាល ​នៅ​ក្នុង​ទី​ក្រុងប៉េកាំង​ ប្រទេស​ចិន។ ក្រុម​ហ៊ុននេះ ​ត្រូវ​បាន​បង្កើត​ឡើង ​កាលពី​​ឆ្នាំ​១៩៨៨ មាន​បុគ្គលិក​សរុប ​ចំនួន​១.៦៣៦.៥៣២ នាក់​គិត​ត្រឹម​ឆ្នាំ​២០១៤ ។

៦. State Grid Corporation of China

ក្រុមហ៊ុនState Grid Corporation of China
ក្រុមហ៊ុនState Grid Corporation of China

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ៣៨៧ ប៊ីលាន​អាមេរិក

ក្រុម​ហ៊ុននេះ​ ​ត្រូវ​បាន​បង្កើតឡើង ​ក្នុង​ឆ្នាំ​២០០២​ មាន​ការិយាល័យ​កណ្តាល ​នៅ​ទីក្រុង​ប៉េកាំង ​បុគ្គលិក​សរុប​ចំនួន៩០០,០០០ នាក់។ នេះគឺ​ជា​ក្រុម​ហ៊ុន ថាម​ពល​​អគ្គិសនី​ដែល​ជា ​កម្ម​សិទ្ធិ​ផ្តាច់​មុខ​ដោយ​រដ្ឋ​ ក្នុង​ការ​បញ្ចូល ​ថាម​ពល​នុយ​ក្លេអ៊ែរ​។

៧. Exon Mobil

ក្រុមហ៊ុនExon Mobil
ក្រុមហ៊ុនExon Mobil

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ២៩០.២ ប៊ីលាន​អាមេរិក

Exon Mobil គឺជា​ក្រុម​ហ៊ុន​សាជីវកម្ម​ ប្រេង​និង​ឧស្ម័ន​ចម្រុះ ​របស់អាមេរិក ដែល​មាន​ទី​ស្នាក់​ការ នៅរដ្ឋតិច​សាស់ អាមេរិក​។ ក្រុមហ៊ុន​នេះ ​បង្កើត​ឡើង​ កាលពី​ឆ្នាំ​១៩៩៩ បុគ្គលិក​សរុប ​ចំនួន​៧១,០០០ នាក់​ ក្នុងឆ្នាំ​២០១៨។

៨. Volkswagen

ក្រុមហ៊ុនVolkswagen
ក្រុមហ៊ុនVolkswagen

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ២៧៨.៣៤ ប៊ីលាន​អាមេរិក

Volkswagen គឺជា​ក្រុម​ហ៊ុនផលិត រថយន្ត​ធំជាង​គេ ​នៅ​ទូទាំង​ពិភពលោក របស់អាល្លឺម៉ង់ ​តាម​រយៈការលក់ ​ក្នុង​ឆ្នាំ​២០១៦ និង​២០១៧ ​បង្កើតឡើង ​នៅ​ឆ្នាំ​១៩៣៧ មាន​ការិយាល័យកណ្តាល ​នៅ​ទីក្រុង​Wolfsburg

៩. Toyota Motor

ក្រុមហ៊ុន Toyota Motor
ក្រុមហ៊ុន Toyota Motor

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ២៧២.៦ ប៊ីលាន​អាមេរិក

Toyota Motor ត្រូវបាន​បង្កើត​ឡើង​ ក្នុង​ឆ្នាំ​១៩៣៧ ដោយលោក​Kiichiro Toyoda មានការិយាល័យ​កណ្តាល ​ក្នុង​ប្រទេស​ជប៉ុន។ បន្ទាប់​ពី​ក្រុម​ហ៊ុន​Volkswagen មកToyota  គឺ​ជា​ក្រុម​ហ៊ុន ​ដែល​ឈរនៅ​ចំណាត់​ថ្នាក់​ទី២ ​ជា​ក្រុម​ហ៊ុន​ផលិតរថយន្ត ​ដ៏ធំបំផុតលើលោក។

១០. Apple

ក្រុមហ៊ុន Apple 
ក្រុមហ៊ុន Apple 

ប្រាក់​ចំណូលប្រចាំ​ឆ្នាំ៖ ២៦០.២ ប៊ីលាន​អាមេរិក

Apple ត្រូវ​បានរក​ឃើញ​ដំបូង ​ក្នុង​ឆ្នាំ​១៩៧៦ ដោយSteve Wozniak, Ronald Wayne, និងSteve Jobs មាន​ការិយាល័យ​កណ្តាល ​ក្នុង​រដ្ឋកាលីហ្វ័រញ្ញ៉ា សហរដ្ឋអាមេរិក​។ ក្រុម​ហ៊ុន​នេះ ​ផ្តោតទៅ​លើ​បច្ចេកវិទ្យា មានដូច​ជា​កុំ​ព្យូទ័រ ទូរស័ព្ទ និង​ឧបករណ៍​ជា​ច្រើន​ទៀត​។ ក្រុមហ៊ុន​Apple មាន​ការ​លូត​លាស់ ​មាន​បុគ្គលិក​រហូត​ជាង​១៣០,០០០នាក់ រាប់ពាន់​ការិយាល័យ ហាង​ ព្រម​ទាំងកន្លែង ​ផ្តល់​សេវាកម្ម ​នៅ​ទូទាំង​សាកលលោក​ផងដែរ​។

ប្រភព​៖ groovewallet , financesonline

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T