ចិនដាក់ដំណើរការសាកល្បងនូវនាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្រ​​ថ្មី

//s4.kh1.co/39/390e87a8d8ff856ba6e159c9bb7e266bfc666324.jpg
បច្ចេកវិទ្យា

 ០៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

​នាវាចម្បាំង​ចិន ដែល​មានទាំងកន្លែងសម្រាប់​ចតឧទ្ធម្ភាគចក្រ​ ត្រូវបានដាក់ដំណើរការសាកល្បងលើផ្ទៃសមុទ្រនៅសប្តាហ៍នេះ។ ​

ប៉េកាំង៖ យោងតាមរូបថតនៅលើបណ្តាញផ្សព្វផ្សាយ​​ចិនបាន​ឱ្យដឹងថា កងទ័ពជើងរបស់ប្រទេសចិនបានដាក់ដំណើរការសាកល្បង នូវនាវាចម្បាំង​ថ្មី​ ដែល​​អាចផ្ទុក​ឧទ្ធម្ភាគចក្របានច្រើនគ្រឿង​ នៅ​លើផ្ទៃសមុទ្រក្នុងសប្តាហ៍នេះ។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្រ ​០៧៥
នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្រ ​០៧៥

របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន The Drive និង USNI បានរាយការណ៍ថា នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្រ​របស់​​ទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន ប្រភេទ ០៧៥ បានធ្វើដំណើរទៅ​រកគោលដៅ ដោយចាកចេញពី​​កំពង់ផែ Hudong-Zhonghua ទីក្រុងសៀងហៃ កាលពីថ្ងៃពុធកន្លងទៅនេះ។

នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្រ ​០៧៥
នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្រ ​០៧៥

សូមជម្រាបដែរថា នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្រប្រភេទ ​០៧៥ គឺជានាវាជំនាន់​ថ្មី ដែលមានទម្ងន់ ៤០ម៉ឺនតោន  និង​មានសមត្ថភាពអាចដឹកឧទ្ធម្ភាគចក្របានចំនួន ៣០គ្រឿង។ មិនតែប៉ុណ្ណោះ វាក៏អាចផ្ទុក​រថក្រោះ រថពាសដែក បូករួម​ទាំងទាហានជើងទឹកបាន​រាប់រយនាក់ផងដែរ។ ហើយបើតាមការិយាល័យស៊ើបការណ៍​បាន​ឱ្យដឹងកាលពីខែកុម្ភៈថា ​កងទ័ពជើងរបស់ចិន បាននឹងកំពុងសាងសង់​នាវាធុនធ្ងន់ចំនួន ៣គ្រឿងបន្ថែមទៀត៕

នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្រ ​០៧៥
នាវាចម្បាំង-ដឹកឧទ្ធម្ភាគចក្រ ​០៧៥
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T