សុឹម សូលីកា ទិញឡានស៊េរីថ្មី ឲ្យកូនស្រីសំណព្វ រាប់ម៉ឺនដុល្លារ!

//s6.kh1.co/b4/b4ead2a4af71743169f46a8873d0377145465552.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

អ្នកនាង ស៊ឹម សូលីកា បានធ្វើឲ្យមហាជន ចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹក ថតឈរពីមុខរថយន្តដ៏ទំនើបមួយគ្រឿងនេះ។

ភ្នំពេញ៖  អ្នកនាង ស៊ឹម សូលីកា ទោះជាពេលនេះ អ្នកនាងមិនសូវបានចូលរួមក្នុងវិស័យសិល្បៈច្រើនដូចមុន ក៏កេរ្តិ៍ឈ្មោះនៅតែមានប្រជាប្រិយភាពដដែល គឺជាពិធីការិនីមួយរូប ដែលទទួលបាននូវប្រជាប្រិយភាពគួរឱ្យកត់សម្គាល់គ្រប់ស្រទាប់យុវវ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង មុននេះ ក៏មានការបែកធ្លាយ រូបភាពជាច្រើនសន្លឹកលើបណ្ដាញសង្គម នៅលើគណនីផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ បានថតជាមួយ និងបានបង្ហាញម៉ូដែលរថយន្តស៊េរីថ្មីទំនើបពណ៌ក្រហមឆ្នាំ២០២០ ដែលរថយន្តម៉ាក់ Jeep  ជាប្រភេទរថយន្ត Off Road

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនមួយចំនួនបានគិតថា រថយន្តដ៏ទំនើបមួយគ្រឿងនោះ ប្រាកដជារថយន្តថ្មីរបស់នាងដែលទិញជាកាដូដល់ កូនស្រី ដោយផ្លាកលេខរថយន្តមួយនេះ ជាឈ្មោះរបស់កូនស្រីរបស់នាងផ្ទាល់តែម្តង។

ទាំងនេះកាន់តែបង្ហាញឲ្យទស្សនិកជន មិត្តអ្នកគាំទ្រ ដឹងកាន់តែច្បាស់ថា ជីវិតឯកជនរបស់ ពិធីការនីចាស់វស្សា រូបនេះ ពិតជាមានភាពសម្បូរបែប ឡូយឆាយ មិនធម្មតាឡើយ ដោយកាលពីថ្មីៗនេះ ទើបតែទិញ នាឡិកាដៃជូនស្វាមី តម្លៃរហូតរាប់ម៉ឺនដុល្លារ មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែឥឡូវ នាងក៏ឆ្លៀតបង្ហោះ រថយន្តសេ៊រីទំនើបមួយនេះដែលទិញជូនកូនស្រី បន្ថែមទៀត៕

សូមទស្សនារូបខាងក្រោម៖

អ្នកនាង សុឹម សូលិកា
អ្នកនាង សុឹម សូលិកា
អ្នកនាង សុឹម សូលិកា
អ្នកនាង សុឹម សូលិកា
អ្នកនាង សុឹម សូលិកា
អ្នកនាង សុឹម សូលិកា
អ្នកនាងសុឹម សូលិកា និង កូនស្រី
អ្នកនាងសុឹម សូលិកា និង កូនស្រី
ឡានស៊េរីថ្មីទំនើបរបស់កូនស្រី  សុឹម សូលិកា
ឡានស៊េរីថ្មីទំនើបរបស់កូនស្រី  សុឹម សូលិកា
 ឡានស៊េរីថ្មីទំនើបរបស់  សុឹម សូលិកា
ឡានស៊េរីថ្មីទំនើបរបស់ សុឹម សូលិកា
ឡានស៊េរីថ្មីទំនើបរបស់កូនស្រី  សុឹម សូលិកា
ឡានស៊េរីថ្មីទំនើបរបស់កូនស្រី  សុឹម សូលិកា
ស៊ឹម សូលីកា
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T