ទីបំផុត រោងកុននានា រោងសម្តែងសិល្បៈនានា បើកដំណើរការឡើងវិញហើយ

//s6.kh1.co/e7/e7e4b3767551bbd4c4f219df18c5f3cfa0a2ef98.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ក្រោយបិទ រោងកុននានា ទូទាំងប្រទេសកម្ពុជា និង រោងសម្តែងសិល្បៈ អស់រយៈពេលជាយូរ ដោយសារតែ ជំងឺកូវីដ១៩ បានរាតត្បាតសាហាវ ពេលនេះ ថ្ងៃទី៦ ខែសីហា  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាត ឲ្យបើកដំណើរឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ ក្រសួងវប្បធម៌ ក៏បានចេញសេចក្តីប្រកាស កាលពីប៉ុន្មាននាទីមុន ដែលអនុញ្ញាតឲ្យដំណើរការ   រោងកុននានា និងរោងសម្តែងសិល្បៈឡើងវិញ តែអនុញ្ញាត ទៅតាមគោលការណ៍មួយចំនួន ដូចខាងក្រោម៖

១ រោងភាពយន្ត និងរោងសម្ដែងសិល្បៈ ដែលមានបំណងបើកដំណើរការ សកម្មភាពរបស់ខ្លួនឡើងវិញ ត្រូវដាក់ពាក្យស្នើសុំ និងចុះអនុស្សរណៈ នៃការយោគយល់គ្នា ជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីធានាការអនុវត្តនូវគោលការណ៍ស្តង់ដារ ប្រតិបត្តិឱ្យបានត្រឹមត្រូវ។

២ ការអនុញ្ញាតឱ្យបើកដំណើរការរោងភាពយន្ត និងរោងសម្ដែងសិល្បៈឡើងវិញ បន្ទាប់ពីរោងភាពយន្ត ឬរោងសម្ដែងសិល្បៈទាំងនោះបានត្រៀមរៀបចំខ្លួនរួចរាល់ និងប្តេជ្ញាចិត្តក្នុងការអនុវត្តតាមលក្ខខណ្ឌតម្រូវ សុវត្ថិភាព ដូចមានចែងក្នុងគោលការណ៍ស្តង់ដារ ប្រតិបត្តិការពារការចម្លងវីរុសកូវីដ-១៩។

៣  ការបើកដំណើរការរោងភាពយន្ត និងរោងសម្ដែងសិល្បៈឡើងវិញ គឺឈរលើគោលការណ៍ស្ម័គ្រចិត្ត ដោយមានការទទួលខុសត្រូវខ្ពស់ និងចូលរួមសហការពេញលេញជាមួយក្រុមការងារចម្រុះរបស់ក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ដែលមានភារកិច្ចចុះត្រួតពិនិត្យតាមដានការអនុវត្ត គោលការណ៍ស្តង់ដារប្រតិបត្តិ និងសេចក្ដីណែនាំនានារបស់ក្រសួងសុខាភិបាល។

https://s4.kh1.co/__image/w=650,h=889,q=100/c9/c91c9e6e7d48dbb534b2243f066c36684665aa83.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T