ដំណឹងល្អ! ប្រទេសក្នុងតំបន់អាស៊ានមួយនេះ គ្រោងនឹងធ្វើតេស្ដវ៉ាក់សាំង COVID-19 លើមនុស្ស នៅសប្ដាហ៍ក្រោយ

//s4.kh1.co/07/07a06abbe1b68dc4f966bdeb8fb7934b2ebc9f8c.jpg
សង្គម

 ០៦-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ប្រទេសមួយក្នុងតំបន់អាស៊ាន គ្រោងប្រើប្រាស់វ៉ាក់សាំងការពារជំងឺ COVID-19 ដែលមានប្រសិទ្ធភាព ទៅធ្វើតេស្ដលើមនុស្សជាលើកដំបូងនៅសប្ដាហ៍ក្រោយ...

ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ី គ្រោងប្រើប្រាស់វ៉ាក់សាំងការពារជំងឺ COVID-19 ដែលមានប្រសិទ្ធភាព ទៅធ្វើតេស្ដលើមនុស្សជាលើកដំបូងនៅសប្ដាហ៍ក្រោយនេះ ដែលជាផ្នែកមួយនៃការសហការគ្នារវាងក្រុមហ៊ុនឱសថរដ្ឋចំនួនពីររបស់ប្រទេសចិន គឺក្រុមហ៊ុន Bio Farma និង Sinovac Biotech Ltd

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការសាកល្បងនេះ បានចាប់ផ្ដើមនៅពេលប្រទេសឥណ្ឌូណេស៊ីកំពុងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ COVID-19 ហើយម៉្យាងវិញទៀត ករណីឆ្លងក្នុងប្រទេសក៏កំពុងកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។ ជាក់ស្ដែងគិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ឥណ្ឌូណេស៊ីមានករណីឆ្លងសរុបចំនួន១៦៦,៨៧១ករណី និងស្លាប់ចំនួន ៥,៤៥២នាក់។

ជុំវិញការចាក់សាកល្បងនេះដែរ លោកសាស្ត្រាចារ្យ Kusnandi Rusmil ដែលជាអ្នកស្រាវជ្រាវនៅសកលវិទ្យាល័យ Padjadjaran បានប្រាប់អ្នកយកព័ត៌មានថា ការសាកល្បងព្យាបាលដំណាក់កាលទីខាងមុខនេះ គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃទី១១ ខែសីហា ដោយក្នុងនោះ មានអ្នកស្ម័គ្រចិត្ដចំនួន១,៦២០នាក់ចូលរួម ដែលមានអាយុចន្លោះពី១៨ ដល់ ៥៩ឆ្នាំ។

គួរឲ្យដឹងដែរថា ចាប់តាំងពីជំងឺ COVID-19 ចាប់ផ្ដើមរាតត្បាតមក មានអ្នកវិទ្យាសាស្ដ្រ ក៏ដូចជាក្រុមហ៊ុនផលិតឱសថជាច្រើនទូទាំងពិភពលោក បានប្រកួតប្រជែងគ្នាក្នុងការផលិតវ៉ាក់សាំង ហើយមកទល់សព្វថ្ងៃនេះ មានវ៉ាក់សាំងថ្មីជាង១០០ប្រភេទឯណោះ ដែលស្ថិតក្នុងការអភិវឌ្ឍនៅឡើយ និងមានប្រហែល១០ប្រភេទប៉ុណ្ណោះ ត្រូវបានគេយកទៅធ្វើតេស្ដលើមនុស្ស៕

សូមទស្សនារូបភាពខាងក្រោម៖

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T