យល់ស្របនឹងពូនីអត់? មកដឹង Rooney បកស្រាយយ៉ាងម៉េចខ្លះ ពីសមត្ថភាពរបស់ Ronaldo និង Messi

//s4.kh1.co/a5/a56443ae03700bcd4d9f9c564ae35ce6724866e1.jpg
កីទ្បា

 ០៦-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ការបកស្រាយរបស់កីឡាករ Wayne Rooney លើសមត្ថភាពរបស់ Ronaldo និង Messi

បរទេស៖ បើទោះបីជាកីឡាករ Wayne Rooney ចំណាយពេលជាច្រើនឆ្នាំចាប់ដៃគូប្រយុទ្ធជាមួយកីឡាករ Cristiano Ronaldo នៅក្នុងក្លិប Manchester United ក្ដី ប៉ុន្តែអតីតជម្រើសជាតិអង់គ្លេសរូបនេះនៅតែមានទំនោរថា Lionel Messi  គឺជាកីឡាករល្អដាច់គេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Messi និង Ronaldo
Messi និង Ronaldo

Ronaldo មិនសូវផ្តោតទៅលើការរកគ្រាប់បាល់ប៉ុន្មានទេ នៅពេលដែលពួកយើងលេងជាមួយគ្នានៅ Man Utd នោះ ពោលគឺរូបគេផ្តោតអារម្មណ៍ខ្លាំងក្នុងការក្លាយជាកីឡាករល្អដាច់គេលើលោក។ សមត្ថភាពរបស់គេកើនពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារ Ronaldo ព្យាយាមហ្វឹកហាត់ច្រើនជាងកីឡាករផ្សេងៗនៅក្នុងក្លិប។ ហើយវាពិបាកណាស់ដើម្បីបែកចែកថាអ្នកណាល្អជាងរវាង Ronaldo និង Messi នោះ។ Ronaldo ជាអ្នកបញ្ចប់ទីដ៏មុតស្រួចម្នាក់ ប៉ុន្តែ Messi នឹងធ្វើឲ្យអ្នកវិលមុខសិន មុននឹងរូបគេស៊ុត។ សរុបមកកីឡាករទាំងពីរនេះពិតជាបានផ្លាស់ប្តូរប្រវត្តិសាស្ត្រកីឡាមួយនេះបានច្រើនណាស់។ យ៉ាងណាមិញបើគិតពីគុណភាពបុគ្គល ខ្ញុំមើលឃើញថាគ្មានអ្នកណាវ៉ាដាច់ Messi បាននោះទេ៕​

  កីឡាករ Wayne Rooney
  កីឡាករ Wayne Rooney
  កីឡាករ Wayne Rooney

ប្រភពsportbible

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T