ការពិតជាតិកាល់ស្យូមដែលមាននៅក្នុងខ្លួនប្រាណយើង បានមកពីការផ្ទុះរបស់ផ្កាយនៅក្នុងចក្រវាលសោះ

//s4.kh1.co/08/08944a58bc0f2f93233c07456e4f23f4f16aa299.jpg
បច្ចេកវិទ្យា

 ០៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាវិទូល្បីល្បាញ លោក Carl Sagan ធ្លាប់បាននិយាយថា យើងពិតជាកើតចេញពីវត្ថុធាតុរបស់ផ្កាយ។

បរទេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជាតិកាល់ស្យូមនៅក្នុងឆ្អឹងនិងធ្មេញរបស់យើង ទំនងជាបានមកពីផ្កាយដែលផ្ទុះឡើងនៅក្នុងព្រឹត្តិការណ៍សូពែណូវ៉ា ហើយបានបំបែកធាតុរ៉ែនេះនៅទូទាំងសកលលោក ក្នុងបរិមាណដ៏ច្រើន។ តារាវិទូល្បីល្បាញ លោក Carl Sagan ធ្លាប់បាននិយាយថា យើងពិតជាកើតចេញពីវត្ថុធាតុរបស់ផ្កាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមពិតពាក់កណ្ដាលនៃជាតិកាល់ស្យូមនៅក្នុងសកលលោក ទំនងជាមកពីបន្ទុះសូពែណូវ៉ាដែលសម្បូរទៅដោយជាតិកាល់ស្យូម។ ប៉ុន្តែការផ្ទុះនេះបានក្លាយជាព្រឹត្តិការណ៍ដ៏កម្រដែលមិនគួរឲ្យជឿ ដែលអ្នកវិទ្យាសាស្ត្រមានការលំបាកក្នុងការសង្កេតនិងវិភាគ ដូច្នេះពួកគេមិនប្រាកដថា តើកាល់ស្យូមត្រូវបានបង្កើតដូចម្ដេចទេ។

ព្រឹត្តិការណ៍សូពែណូវ៉ា ដែលបានបាចសាចកាល់ស្យូមពេញសកលលោក
ព្រឹត្តិការណ៍សូពែណូវ៉ា ដែលបានបាចសាចកាល់ស្យូមពេញសកលលោក

ការផ្ទុះនិងការរួមបញ្ចូលគ្នានៃផ្កាយត្រូវបានគេស្គាល់ថា បង្កើតធាតុធ្ងន់ផ្សេងទៀត ដូចជាមាសនិងផ្លាទីន។ ប៉ុន្តែកាល់ស្យូមបានបន្សល់ទុកនូវអាថ៌កំបាំងច្រើនទៀត។ វាជាការផ្លាស់ប្ដូរមួយ នៅពេលក្រុមអ្នកវិទ្យាសាស្ត្រជិត៧០នាក់មកពីជុំវិញពិភពលោក បានសហការគ្នាបន្ទាប់ពីទទួលបានតម្រុយពីអ្នកវិទ្យាសាស្ត្រមួយម្នាក់។ ការស្រាវជ្រាវនេះត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ The Astrophysical Journal កាលពីថ្ងៃពុធ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T