Pep ចាយសាហាវណាស់! ទិញបាន Torres និង Ake ហើយ នៅត្រូវការកីឡាករតម្លៃកប់ពពក២រូបនេះទៀត

//s4.kh1.co/c3/c33cb6adc564c41028313a11b4eed1b1d5f85796.jpg
កីទ្បា

 ០៦-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទិញបាន Torres និង Ake ហើយឥឡូវ Pep នៅត្រូវការតារាតម្លៃកប់ពពក២រូបទៀតគឺ​ Martinez និង Koulibaly

អង់គ្លេស៖ បើតាមរបាយការណ៍របស់គេហទំព័រ Sky Sports បានឲ្យដឹងថាក្លិបអ្នកមាន Manchester City មានគម្រោងទិញកីឡាករថ្មីចំនួន៤នាក់មករួមក្រុមនៅរដូវក្ដៅនេះ។ ហើយថ្មីៗនេះក្លិបទិញបានតារាឆ្នើម២រូបរួចមកហើយ គឺកីឡាករ Farran Torres ពីក្លិប Valencia ក្នុងតម្លៃខ្លួន២១លានផោន (ឬប្រមាណ២៧លានដុល្លារ) និងកីឡាករ Nathan Ake ពីក្លិប Bournemouth ក្នុងតម្លៃខ្លួន៤១លានផោន (ឬប្រមាណ៥៤លានដុល្លារ)។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Farran Torres
  កីឡាករ Farran Torres
  កីឡាករ Nathan Ake
  កីឡាករ Nathan Ake

ដោយឡែកនៅមានកីឡាករតម្លៃខ្លួនកប់ពពកពីររូបទៀតដែលកំពុងស្ថិតក្នុងបញ្ជីរបស់លោក Pep Guardiola  ក្នុងនោះ Man City កំពុងតែតាមទិញតារាជើងស៊ុតរបស់ក្លិប Inter Milan កីឡាករ Lautaro Martinez ដែលជាគោលដៅទី១របស់ក្លិបអ្នកមានបុណ្យ Barcelona ដែរនោះ និងមួយរូបទៀតគឺខ្សែការពារ Kalidou Koulibaly របស់ក្លិប Napoli

សរុបទៅក្លិបជើងឯករង Premier League មួយនេះត្រូវចំណាយប្រហែលជាង២០០លានផោន (ឬប្រមាណ២៦០លានដុល្លារ) ឯណោះ ដើម្បីអាចនាំយកកីឡាករកំពុងឡើងជើងទាំងពីរនេះមកកាន់ទឹកដី Etihad ៕ 

  កីឡាករ Lautaro Martinez
  កីឡាករ Lautaro Martinez
កីឡាករ Kalidou Koulibaly
កីឡាករ Kalidou Koulibaly

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T