តិចនិចបាញ់ទឹកអប់ ឲ្យត្រូវកន្លែង និងកន្លែងដែលមិនគួរបាញ់ លើរាងកាយ

//s4.kh1.co/9e/9e8cfad9f5f9cfa5d05dca518248fd23cd644d32.jpg
យល់ដឹង

 ១០-ឧសភា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

តិចនិចក្នុង​ការ​ប្រើប្រាស់​ទឹក​អប់​ដើម្បី​ទទួល​បាននៅ​លទ្ធផល អាច​ជាប់​បានក្លិន​ក្រអូប​ប្រហើរ​បានពេញ​មួយ​ថ្ងៃ មិន​ចាំ​បាច់​ភ័យ​ខ្លាច​មាន​ក្លិន​ខ្លួន​លើ​អ្នក​ដទៃ​ទៀតទេ​។

យល់​ដឹង​៖ ក្នុងសម័យ​ជឿន​លឿន ​ ការ​តុបតែងខ្លួន ជា​រឿងសំខាន់ ​ក្នុង​នោះ​ក្លិន​ខ្លួន​ក៏រឹត​តែ​សំខាន់ ជា​ពិសេ​ស​អ្នក​ដែល​ឧស្សាហ៍​ ចេញ​ទៅ​ជួប​ជា​មួយ​ភ្ញៀវ​ ឬមនុស្ស​នៅ​ខាង​ក្រៅ តែង​ចង់​ឲ្យ​មាន​ក្លិន​ខ្លួន ​ក្រអូប​ប្រហើរ​ជា​និច្ច ​នៅ​រាល់​ពេល​ដែល​ ទៅ​ជួប​គេម្តង​ៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទឹក​អប់ ​ក្នុង​សម័យ​នេះ កំពុង​​ទទួល​បាននៅ ​ការ​គាំទ្រ​យ៉ាង​ខ្លាំង ​ពី​សំណាក់​មនុស្ស​គ្រប់ ​ស្រទាប់​វណ្ណៈ មិន​ថា​មនុស្ស​ប្រុស ​ឬស្រី ចាស់​ឬក្មេង ​នោះ​ទេ។ តែ​ស្រប​ពេល​ជា​មួយ​គ្នានោះ ​ក៏មាន​មនុស្ស​ភាគ​តិច​ណាស់​ ដែល​បានដឹង​ពី​តិច​និច ​​ត្រឹម​ត្រូវ​ក្នុង​ការ​ប្រើ​ប្រាស់​។ ​ទឹក​អប់​មិនមែន​ចេះ​តែ​បាញ់ ព្រោះ​កន្លែង​ខ្លះ ​នៃ​រាង​កាយ​យើង​ នៅ​ពេល​ដែល​បាញ់​ខុស ​មិន​ត្រឹម​តែ​មិន​ទទួល​ លទ្ធផលទេ តែបែរជា​នាំ​គ្រោះ​ថ្នាក់ ​មកឲ្យ​យើង​ទៅ​វិញ។

ជាក់​ស្តែង​ ការ​ជ្រើស​រើស​ទឹក​អប់ ជា​រឿង​សំខាន់ហើយ តែ​តិច​និច ក្នុង​ការ​បាញ់​ទឹក​អប់​ក៏ ​រឹតតែ​សំខាន់​ទៅទៀត។ ប្រសិន​បើ​អ្នក​ មិន​ដឹង​ពីកន្លែង ​​ប្រើ​ប្រាស់​ឲ្យ​បាន ត្រឹម​ត្រូវទេនោះ ទោះ​បីទឹក​អប់​ថ្លៃ ​ជាប់​ក្លិន​បាន​យូរ ​ក៏​មិន​អាច​ទទួល​បាន ​លទ្ធផល​គាប់​ចិត្ត​បាន​ដែរ៕

*កន្លែង​ដែល​ត្រឹម​ត្រូវ៖

១.​ បាញ់​ខាងក្រោយ​ជង្គង់​

https://s4.kh1.co/__image/w=650,h=609,q=100/70/70660188e13950901d6bcf1f0fc23a9bb1cbee45.jpg

អ្នក​ដែល​មិន​ធ្លាប់ ​ប្រហែល​ជា​អាច​មាន​អារម្មណ៍​ថា ​ពិបាកបន្តិច​ នៅ​ពេល​ដែល​បាញ់​ដំបូង ប៉ុន្តែ​ការ​ដែល​បាញ់​ទឹក​អប់​ នៅ​ខាងក្រោយ​ជង្គង់ ​របស់អ្នក​នឹង​អាច​ទទួល​បាន លទ្ធផល​ល្អ​ បាញ់​វា​នៅ​ពេលដែល​អ្នក ​ងូតទឹក​ហើយ ​និង​បន្ទាប់ពី ​អ្នក​លាប​ឡេហើយ​ផងដែរ។

២. បាញ់​នៅ​ចន្លោះ​ភ្លៅ​ខាងក្នុង​

https://s4.kh1.co/__image/w=650,h=805,q=100/72/72a6bba05314db464cd7880933ee2666698ea567.jpg

វា​អា​​ច​នឹង​មាន​គ្រោះ​ថ្នាក់ ​ប្រសិន​បើ​អ្នក​បាញ់​ទឹក​អប់​ នៅ​ជិត​​តំបន់​ឯកជន តែអ្នក​អាចបាញ់​ បាន​នៅ​បរិវេណ​ភ្លៅ​ខាងក្នុង​។ កម្តៅ​នឹង​អាច​រក្សា​ភាព ​ក្រអូប​នៃ​ទឹក​អប់​បាន​ពេញ​មួយ​ថ្ងៃ។ បន្ថែម​ពីនេះ ​នៅពេលដែល​អ្នក ​​អោបនរណា​ម្នាក់​ ក៏​មិន​អាច​ទុកក្លិន ​របស់​អ្នក​លើ​ពួកគេ​ដែរ។  

៣. បាញ់​នៅ​ចន្លោះ​ដើមទ្រូង​របស់​អ្នក

https://s4.kh1.co/__image/w=650,h=727,q=100/c1/c1485ac6e364c40b41e24f1e7b990d12cf092ae8.jpg

ប្រសិន​បើសម្លៀកបំពាក់ ​របស់​អ្នក​បញ្ចេញ​ទ្រូង​ អ្នក​អាច​បាញ់​វា​ស្រាលៗ ​លើ​ទ្រូង។ វា​នឹង​មិន​មាន​ក្លិន​ ដិត​ដូច​នៅ​កដៃ តែ​វា​នឹង​មាន​ក្លិន ​ប្រហើរស្រាលៗ ភាយ​ដល់​អ្នក​នៅ​ក្បែរ​ៗនោះ​។

៤. បាញ់​នៅ​ខាងលើ​ពោះ​

https://s4.kh1.co/__image/w=650,h=434,q=100/a4/a4f60b2473e6578b5ffb51fcaca592a7bbc92b2b.jpg

ប្រសិនបើ​អ្នក​ពាក់​ នៅ​សម្លៀកបំពាក់​បញ្ចេញ ​នៅ​បរិវេណ​ក្បាល​ពោះ​ អ្នក​អាច​បាញ់​ទឹក​អប់ ​នៅ​លើ​ក្បាល​ពោះ ​របស់​អ្នក វា​នឹង​ជួយ​ឲ្យ​ជាប់​ក្លិន​បាន​ល្អ នៅ​ពេល​ដែល អ្នក​ដើរ​កាត់ឬ ជួប​នឹង​នរណាម្នាក់​ផងដែរ។

*កន្លែង​ដែល​មិន​ត្រូវ​បាញ់​

១. ហាម​បាញ់​លើ​ក្លៀក

https://s6.kh1.co/__image/w=650,h=517,q=100/8c/8c22f72bb7ef6219bf50a4460c515a2519665a0b.jpg

​ញើស​អា​ចមាន​ប្រតិកម្ម ​ជា​មួយ​ទឹក​អប់​ ដែល​អាចបង្ក​ឲ្យ​ទៅ​ជា ​ក្តៅ​និង​រមាស់​។ ក្រៅ​ពី​នេះ ​វាក៏នឹង​មិន​ទទួល​បាន ​លទ្ធ​ផល​ល្អ​នោះដែរ។ ​

២. ហាម​បាញ់​នៅជិត​បរិវេណ​ឯកជន​

https://s4.kh1.co/__image/w=650,h=453,q=100/1d/1dce33b1993768eb2914a7e5be37ce64290b25cf.jpg

ប្រសិន​បើ ​អ្នក​ប្រើ​ប្រាស់​ទឹក​អប់ ​នៅ​តំបន់​បរិវេណ​ឯកជន ​របស់​អ្នក​ វា​អាចនឹង​ធ្វើ​ឲ្យ​ស្បែក ​នៅ​តំបន់​នោះ​ស្ងួត។ លើស​ពីនេះ ​វា​អាច​ធ្វើ​ឲ្យ​តំបន់​នោះ ​ងាយ​ប្រតិកម្ម​រមាស់​ និង​រលាក់​ផងដែរ។  

៣. ហាម​បាញ់​នៅ​ក្បែរភ្នែក​

https://s4.kh1.co/__image/w=650,h=724,q=100/7d/7dd28231130e35936a052cacc7d920274dedc15d.jpg

ចៀស​វាង ​បាញ់​ទឹក​អប់ ​នៅ​តំបន់​ភ្នែក​របស់​អ្នក​។ ទឹកអប់អាច​មានជាតិអាល់កុល មានផ្ទុកជាតិអេទីឡែន ប្រភេទ​ខ្លះ​ អាច​មានរហូតដល់ ៩៥ ភាគរយ

ដែលអាចបណ្តាលឱ្យ រលាកនិងក្រិន ប្រសិនបើអ្នក​បាញ់ ​នៅ​ជិត​តំបន់​ភ្នែក​របស់​អ្នក។

 ៤. ហាម​បាញ់​នៅ​លើ​ដៃ

https://s4.kh1.co/__image/w=650,h=517,q=100/fc/fce8c6ca68be7de5b927a9d4b129ea5055c7c586.jpg

កន្លែង​មួយ​ដែល​មាន ​ប្រជា​ប្រិយ​បំផុត​ពី ​អ្នក​និយម​ប្រើ​ទឹក​អប់​នោះគឺ​ បាញ់​នៅ​ត្រង់​បរិវេណ​ត្រង់​កដៃ ក៏ប៉ុន្តែ​អ្នក​គួរតែ​ចៀស​វាង​ បាញ់​នៅលើ​ដៃ។ ប្រសិន​បើអ្នក​បាញ់​ នៅ​លើ​ដៃ​ ជាតិអាល់កុលដែល​មាន​ នៅ​ក្នុងទឹក​អប់​នឹង ​អាចធ្វើ​ឲ្យ​ដៃ​របស់អ្នក ​ប្រែ​ជា​ស្ងួត ប្រេះ ហើយ​ធ្ងន់ធ្ងរយូរៗទៅ អាច​បណ្តាល​ឲ្យ ​ប្រតិកម្ម​រហូត​ដល់ ចេញ​ឈាម​ផង​ដែរ។

ប្រភព៖ brightside, Reader's Digest 

Lor Raksa
ឡោ រក្សា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T