កាលពីពេលថ្មីៗនេះ វីឌីអូឃ្លីបមួយ ត្រូវបានអ្នកប្រើប្រាស់អ៊ិនធើណេត នៅប្រទេសចិន បង្ហោះនៅលើប្រព័ន្ធអ៊ិនធើណេត បង្ហាញពីសកម្មភាព របស់បុរសម្នាក់ បានតាមវាយធ្វើបាប លើនារីម្នាក់ យ៉ាងសាហាវ តែម្តង ដែលបង្កអោយមានការរិះគន់ យ៉ាងចាស់ដៃ ផងដែរ។

តាមរយៈវីឌីអូឃ្លីបនេះ ពួកគេទាំងពីរនាក់ ទំនងអាចជាគូស្នេហ៍នឹងគ្នា ហើយមានទំនាស់ មិនត្រូវរ៉ូវគ្នា ដែលធ្វើអោយខាងប្រុស មានការខឹងសម្បា យ៉ាងខ្លាំង។ ស្រ្តីរងគ្រោះ ត្រូវបានបុរសកំណាចរូបនេះ តាមពីក្រោយជាប់ មិនព្រមអោយទៅណា និង បានប្រើអំពើហឹង្សា វាយដំច្រំធាក់ យ៉ាងព្រៃផ្សៃ ដោយក្នុងនោះ រួមមាន ចាប់ទះកំភ្លៀង បោចសក់ ផ្តួលទៅនឹងដី និង ទាត់ធាក់ ដែលទាំងនេះ ជាទង្វើអមនុស្សធម៌ ជាទីបំផុត ដោយក្នុងនាមជាបុរស មិនគួរណាវាយស្រ្តីទន់ខ្សោយម្នាក់ យ៉ាងដូច្នេះនោះឡើយ។ ទោះជាយ៉ាងណា មានអ្នកជិតខាងម្នាក់ បានចូលទៅជួយឃាត់ផងដែរ ចំណែក អ្នកប្រើប្រាស់អ៊ិនធើណេត ជាច្រើន ថែមទាំងបានធ្វើការរិះគន់ លើអ្នកដែលថតវីឌីអូនេះ ផ្ទាល់ទៀតផង ដោយបានបញ្ចេញមតិថា អ្នកថត គួរតែទូរស័ព្ទប្រាប់ដល់ប៉ូលីស និង ទៅជួយឃាត់ មិនគួរណា នៅចាំតែថត បែបនេះនោះទេ។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]