រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងបែបនេះ ក្រោយហេតុការណ៍ផ្ទុះក្នុងរដ្ឋធានីបៃរូត ស្លាប់ ១៣៥ នាក់ និងរបួស ៥.០០០ នាក់

//s4.kh1.co/42/428b4befa941732a63b52c92ba5e8ba857065965.jpg
សង្គម

 ០៦-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថាកងក្រុមទាហាននឹងឃ្លាំមើលដើម្បីធ្វើការចាប់ខ្លួនរាល់អ្នកដែលពាក់ព័ន្ធដែលទទួលខុសឃ្លាំងទុកសារធាតុផ្ទុះនោះ និងអ្នកដែលមើលការខុសត្រូវនៅទីនោះ។

បៃរូត៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា កងក្រុមទាហាននឹងឃ្លាំមើលដើម្បីធ្វើការចាប់ខ្លួនរាល់អ្នកដែលពាក់ព័ន្ធដែលទទួលខុសឃ្លាំងទុកសារធាតុផ្ទុះនោះ និងអ្នកដែលមើលការខុសត្រូវនៅទីនោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការផ្ទុះកាលពីថ្ងៃអង្គារបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងទីក្រុងដែលបណ្តាលឱ្យមានការ ខូចខាតយ៉ាងធំនៅជាយក្រុងបៃរូត។ ហើយក្រុមមន្រ្តីបាននិយាយថា ពួកគេថាចំនួនអ្នកស្លាប់នឹងកើនឡើងបន្ថែមទៀតនៅពេលដែលបុគ្គលិកសង្គ្រោះបន្ទាន់ជីកដី និងកម្ទេចថ្មដើម្បីស្វែងរកអ្នកនៅរស់។

ទិដ្ឋភាពបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំង
ទិដ្ឋភាពបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំង

គណៈរដ្ឋមន្រ្តីរបស់ប្រទេសលីបង់បានប្រកាសអាសន្នរយៈពេលពីរសប្តាហ៍នៅក្នុងរដ្ឋធានីនេះ និងមានទំនួលខុសត្រូវក្នុងការគ្រប់គ្រងសន្តិសុខនៅក្នុងរដ្ឋធានីដល់កងយោធា បន្ទាប់ពីមានការផ្ទុះដ៏ធំមួយនៅរដ្ឋធានាបៃរូត ដែលបច្ចុប្បន្នបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៥ នាក់ និងរងរបួស ៥.០០០ នាក់។

អភិបាលក្រុងបៃរូត លោក Marwan Abboud បាននិយាយថា ប្រជាជនរហូតដល់ទៅ ៣០០.០០០ នាក់បានបាត់បង់ផ្ទះសម្បែង ហើយអាជ្ញាធរកំពុងធ្វើការលើការផ្តល់ស្បៀងអាហារ ទឹក និងទីជម្រកដល់ពួកគេ។

គួរជម្រាបផងដែរថា មូលហេតុនៃការផ្ទុះមិនទាន់ដឹងច្បាស់នៅឡើយទេ។ ក្រុមមន្រ្តីបានសន្មតការផ្ទុះនេះកើតឡើងដោយសារសារធាតុអាម៉ូញ៉ូមនីត្រាតដែលរឹបអូសបានចំនួនប្រហែល ២.៧៥០ តោនដែលត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយនៅកំពង់ផែអស់រយៈពេល ៦ ឆ្នាំ៕

លោក Marwan Abboud អភិបាលក្រុង Beirut
លោក Marwan Abboud អភិបាលក្រុង Beirut
ទិដ្ឋភាពបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំង
ទិដ្ឋភាពបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំង
ទិដ្ឋភាពបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំង
ទិដ្ឋភាពបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំង
Sang Phathyuth
YUTOP10 (C)

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T