ក្លាហានណាស់ ស្វាមី Angela Baby ហ៊ានបង្ហាញមុខមាត់ហ្ស៊ីន ឲ្យហ្វេនបានឃើញ

//s4.kh1.co/d8/d8b1da9d9ee6a838952f6e64677ca7521a61ae6a.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

ធ្លាប់តែឃើញ មុខមាត់ស្រស់សង្ហា នៅតាមខ្សែភាពយន្ត ព្រមទាំងនៅក្នុងកម្មវិធីផ្សេងៗជាច្រើន តែម្ដងនេះ តារាប្រុស លោក Huang Xiaoming បានបង្ហាញមុខមាត់គ្មានការ Make Up ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល ព្រោះតែសម្រស់ដ៏នឹកស្មានមិនដល់របស់លោក

ចិន៖ បន្ទាប់ចូលប្រឡូកនៅក្នុងសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ តារាសម្ដែងប្រុស លោក Huang Xiaoming កាន់តែទទួលបានប្រជាប្រិយភាព​ និងការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ចំពោះសមត្ថភាពសម្ដែង ព្រមទាំងឬុបរាងនិងមុខមាត់ដ៏ស្រស់សង្ហា សាកសមជាតារាប្រុសជួរមុខមួយរូប​ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏មួយ បណ្ដាលឲ្យអ្នកគាំទ្រជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលដែល លោក Huang Xiaoming បានបង្ហាញមុខមាត់ទទេស្អាត ដោយគ្មានការ Make up ដែលបានចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍មួយ ដែលធ្វើឲ្យមើលឃើញពីមុខមាត់ពិតប្រាកដ ដែលនឹកស្មានមិនដល់ ថាសម្រស់របស់លោកប្រែជាបែបនេះ។

នៅក្នុងនោះដែរ ធ្វើឲ្យមនុស្សមិនតិចនាក់នោះទេ មានមតិជាច្រើនចំពោះ មុខមាត់បែបធម្មជាតិគ្មានការតុបតែងបែបនេះ ដោយមើលទៅមានភាពខុសប្លែកយ៉ាងខ្លាំង ដែលមានសភាពសបែបស្លេកៗ មិនដូចជា រូបភាពមុនៗដែលលោកធ្លាប់បានបង្ហាញនៅលើបណ្ដាញសង្គម ដែលតែងតែមានភាពស្រស់សង្ហា គួរជាទីចាប់អារម្មណ៍របស់មនុស្សគ្រប់គ្នា ឡើយ។ 

ប៉ុន្តែទោះជាយ៉ាងណា ក៏នៅតែមានហ្វេនៗជាច្រើននាក់ទៀត ចូលមកបង្ហាញការកោតសរសើរចំពោះរូបលោក ដែលស្បែកមុខ នៅតែមានសុខភាពល្ អគ្មានស្នាមអុជអាល អ្វីទាំងអស់ ដែលធ្វើឲ្យពួកគេកាន់តែមានភាពពេញចិត្តនឹងសម្រស់របស់លោក បែបនេះ ផងដែរ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Huang Xiaoming 
Huang Xiaoming 
Huang Xiaoming 
Huang Xiaoming 
Huang Xiaoming  និង​ Angela Baby  
Huang Xiaoming  និង​ Angela Baby  
Huang Xiaoming  និង​ Angela Baby  
Huang Xiaoming និង​ Angela Baby  
  Angela Baby  និង​ Huang Xiaoming
  Angela Baby  និង​ Huang Xiaoming
Huang Xiaoming 
Huang Xiaoming 
Huang Xiaoming 
Huang Xiaoming 
មុខមាត់ Huang Xiaoming  គ្មានការ Make Up
មុខមាត់ Huang Xiaoming គ្មានការ Make Up
មុខមាត់ Huang Xiaoming  គ្មានការ Make Up 
មុខមាត់ Huang Xiaoming  គ្មានការ Make Up 
មុខមាត់ Huang Xiaoming  គ្មានការ Make Up 
មុខមាត់ Huang Xiaoming គ្មានការ Make Up 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T