យោងតាមកាសែត Times of India បានបង្ហាញអោយដឹងថា ក្មេងស្រីម្នាក់ ដែលទើបតែមានអាយុ ៧ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែនាង មានទេពកោស្យល សម្តែងសៀក យ៉ាងជំនាញ មិនគួរអោយជឿ។

ក្មេងស្រីដែលមានទេពកោស្យល យ៉ាងពិសេសនេះ មានឈ្មោះ Apoorva Mali  អាយុ៧ឆ្នាំ រស់នៅ Mangalore ប្រទេសឥណ្ឌា។  ក្មេងស្រី បានចាប់ផ្តើម រៀនសំដែងសៀក តាំងពីនាងមានអាយុ ២ឆ្នាំ ហើយ រហូតមកដល់ អាយុ ៧ឆ្នាំ នាង ធ្លាប់សម្តែងសៀក ចំនួន ៤០០ដងមកហើយ។ លើសពីនេះ ក្មេងស្រីរូបនេះ ថែមទាំង បានទទួលពានរង្វាន់ K Lal Memorial Trophy ពីមហោស្រព សម្តែងសៀកអន្តជាតិ ឆ្នាំ ២០១៣ ទៀតផង។

កាសែតមួយនេះបានបង្ហាញទៀតថា ម្តាយឪពុករបស់នាង ក៏ជា អ្នកសម្តែងសៀកដែរ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះទេពកោស្យលរបស់ក្មេងស្រី?



 

ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]