អាម៉ូញ៉ូមនីត្រាតដែលបានផ្ទុះកក្រើក ក្នុងប្រទេសលីបង់គឺជាអ្វី? ហើយតើវាមានគ្រោះថ្នាក់ប៉ុណ្ណា?

//s6.kh1.co/27/2782504e56444f44681a4500f5f4af25256163c8.jpg
បច្ចេកវិទ្យា

 ០៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

តើអាម៉ូញ៉ូមនីត្រាតគឺជាអ្វី? តើអាម៉ូញ៉ូមនីត្រាតមានគ្រោះថ្នាក់ប៉ុណ្ណា? តើឧស្ម័នដែលវាបង្កើត មានគ្រោះថ្នាក់ប៉ុណ្ណា? តើវាធ្លាប់ត្រូវបានគេបង្កើតជាគ្រាប់បែកទេ?

បរទេស៖ អាម៉ូញ៉ូមនីត្រាតជិត៣,០០០តោន ត្រូវបានយកចេញពីកប៉ាល់មួយនៅឆ្នេររដ្ឋធានីបៃរូត កាលពី៦ឆ្នាំមុន ហើយបន្ទាប់មកត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមួយ និងបានផ្ទុះកក្រើកតំបន់កំពង់ផែរដ្ឋធានីរបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ។ ប៉ុន្តែតើអាម៉ូញ៉ូមនីត្រាតគឺជាអ្វី ហើយហេតុអ្វីបានជាវាអាចបង្កគ្រោះថ្នាក់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើអាម៉ូញ៉ូមនីត្រាតគឺជាអ្វី? អាម៉ូញ៉ូមនីត្រាតគឺជាវត្ថុធាតុពណ៌សដូចគ្រីស្ដាល់ ដែលត្រូវបានផលិតក្នុងបរិមាណឧស្សាហកម្មយ៉ាងច្រើន។ ការប្រើប្រាស់ធំបំផុតរបស់វាគឺជាប្រភពអាសូតសម្រាប់ជី ប៉ុន្តែវាក៏ត្រូវបានប្រើដើម្បីបង្កើតជាគ្រឿងផ្ទុះ សម្រាប់ការជីកយករ៉ែផងដែរ។ អាម៉ូញ៉ូមនីត្រាតត្រូវបានផលិតពេញពិភពលោក និងមានតម្លៃថោកផងដែរ។ ប៉ុន្តែការរក្សាទុកវាអាចជាបញ្ហា ហើយក៏ធ្លាប់មានគ្រោះថ្នាក់នៅផ្នែកឧស្សាហកម្មធ្ងន់ធ្ងរ នាពេលកន្លងមក។

អាម៉ូញ៉ូមនីត្រាត
អាម៉ូញ៉ូមនីត្រាត

តើអាម៉ូញ៉ូមនីត្រាតមានគ្រោះថ្នាក់ប៉ុណ្ណា? អាម៉ូញ៉ូមនីត្រាតតែឯងមានសុវត្ថិភាពក្នុងការគ្រប់គ្រង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមានបរិមាណរូបធាតុដ៏ច្រើននៅជុំវិញអស់រយៈពេលដ៏យូរ វានឹងចាប់ផ្ដើមខូច។ យូរៗទៅវានឹងស្រូបយកជាតិសំណើមតិចតួច ហើយទីបំផុតវានឹងប្រែក្លាយជារាងដូចថ្មដ៏ធំមួយ។ នេះធ្វើឲ្យវាកាន់តែមានគ្រោះថ្នាក់ ពីព្រោះប្រសិនបើមានភ្លើងឆេះវា ប្រតិកម្មគីមីនឹងកាន់តែខ្លាំង។

តើឧស្ម័នដែលវាបង្កើត មានគ្រោះថ្នាក់ប៉ុណ្ណា? នៅពេលអាម៉ូញ៉ូមនីត្រាតផ្ទុះ វាអាចបញ្ចេញឧស្ម័នពុលរួមមានអាសូតអុកស៊ីត និងឧស្ម័នអាម៉ូញាក់។ ចំណែកផ្សែងពណ៌ទឹកក្រូចបណ្ដាលមកពីអាសូតឌីអុកស៊ីត ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបំពុលខ្យល់។

ការផ្ទុះកក្រើកនៅរដ្ឋធានីបៃរូត ប្រទេសលីបង់
ការផ្ទុះកក្រើកនៅរដ្ឋធានីបៃរូត ប្រទេសលីបង់
ផ្សែងពណ៌ទឹកក្រូច បន្ទាប់ពីការផ្ទុះ
ផ្សែងពណ៌ទឹកក្រូច បន្ទាប់ពីការផ្ទុះ

តើវាធ្លាប់ត្រូវបានគេបង្កើតជាគ្រាប់បែកទេ? ជាមួយនឹងការផ្ទុះដ៏ខ្លាំងក្លាបែបនេះ អាម៉ូញ៉ូមនីត្រាតត្រូវបានប្រើដោយកងទ័ពនៅជុំវិញពិភពលោក សម្រាប់ធ្វើជាគ្រឿងផ្ទុះ។ វាក៏ត្រូវបានគេប្រើនៅក្នុងសកម្មភាពភេរវកម្មមួយចំនួនផងដែរ ដែលមានទាំងការបំផ្ទុះគ្រាប់បែកទីក្រុងអូក្លាហូម៉ា ក្នុងឆ្នាំ១៩៩៥។ ឧទាហរណ៍ លោក Timothy McVeigh ដែលជាភេរវករ បានប្រើប្រាស់អាម៉ូញ៉ូមនីត្រាតចំនួន២តោន ដើម្បីបង្កើតគ្រាប់បែកមួយ ហើយបានបំផ្លាញអាគារសហព័ន្ធ និងសម្លាប់មនុស្សអស់ចំនួន១៦៨នាក់៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T