ចូលរួមរំលែកទុក្ខ ម្តាយមីង ខេម ទទួលមរណភាពយប់មិញនេះ

//s4.kh1.co/a2/a26e4e3edece0c799329943939555c8ee97eb5d2.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

សូមចូលរួមរំលែកទុក្ខ សម្រាប់ដំណឹងនៃការបាត់បង់សមាជិកសាច់ញាតិរបស់ តារាចម្រៀង ខេម ដែលបានបាត់បង់ម្ដាយមីង កាលពីយប់មិញកន្លងទៅនេះ។

ភ្នំពេញ៖ ជាដំណឹងដ៏គួរឲ្យសោកសៅមួយ ដោយកាលពីយប់ថ្ងៃទី ០៥ ខែ សីហា កន្លងទៅនេះ តាមរយៈគណនីហ្វេសប៊ុករបស់តារាចម្រៀង លោក ខេម ទើបតែបានបង្ហោះនូវរូបភាពដ៏ក្រៀមក្រំមួយ បង្ហាញក្ដីអាលោះអាល័យ ដែលម្ដាយមីងជាទីស្រលាញ់របស់លោក បានទទួលមរណភាព ទៅទាំងវ័យក្មេង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងគ្រានោះផងដែរ លោកបានមិនបានបញ្ជាក់អំពីមូលហេតុនៃការស្លាប់របស់សាច់ញាតិរបស់លោកបានលម្អិតនោះទេ ដោយគ្រាន់តែលោកបានបង្ហាញរូបភាពមួយចំនួន រួមនឹងពាក្យខ្លីៗថា៖ 

ម្តាយមីងខ្ញុំគាត់ផុតហើយ។

ខេម

យ៉ាងណាមិញ តាមរយៈការបានដឹងនូវដំណឹងនៃការបាត់បង់សាច់ញាតិរបស់តារាប្រុសសម្លេងស្អករូបនេះហើយ ក៏មានមិត្តក្នុងសង្គមសិល្បៈ ក៏ដូចជាបណ្ដាអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលរួមរំលែកទុក្ខគ្រប់គ្នា ហើយជាមួយគ្នានេះដែរ ខ្មែរឡូត ក៏សូមចូលរួមរំលែកទុក្ខដល់គ្រួសារនៃសពផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

ខេម
ខេម
ខេម
ខេម
ខេម
ខេម
https://s4.kh1.co/__image/w=650,h=178,q=100/17/1743c421790c8ac6b0bbad9413a38548b0fb363a.jpg
រូបភាពពី ខេម
រូបភាពពី ខេម
ខេម
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T