Kao Supassara ធ្វើឲ្យសង្សារញញឹមបិទមាត់មិនជិត ក្នុងថ្ងៃខួបកំណើត (មានវីដេអូ)

//s4.kh1.co/1d/1ddc60647c1b0edd9d59bd0532a5a70e6819237f.jpg
តារា & កម្សាន្ដ

 ០៦-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយទាក់ទងគ្នាអស់ជាច្រើនឆ្នាំមកនេះ Kao Supassara និងគូស្នេហ៍ កាន់តែមានភាពស្អិតរមួត ហើយយល់ចិត្តគ្នាកាន់តែខ្លាំង ជាពិសេសអ្នកទាំងពីរតែងតែបង្ហោះរូបគូជានិច្ច។

ថៃ៖ តារាសម្ដែងស្រីវ័យ ២៥ឆ្នាំ Kao Supassara បច្ចុប្បន្នកាន់តែមានឈ្មោះល្បីល្បាញខ្លាំងជាងមុន ពីមួយឆ្នាំទៅមួយឆ្នាំ មិនតែប៉ុណ្ណោះ នាងក៏តែងតែទទួលបានតំណែងជា តួឯកសឹងតែគ្រប់រឿងដែលនាង បានសម្ដែងផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកទៅមើលពីជីវិតឯកជន របស់តារាស្រីរូបនេះវិញ ពេលនេះ នាងកំពុងមានទំនាក់ទំនងស្នេហ៍ជាបុរសរូបសង្ហាម្នាក់ផងដែរ ដោយ Kao Supassara តែងតែមានសកម្មភាពផ្អែមល្ហែមជាមួយគូស្នេហ៍ជានិច្ច។ ជាពិសេស អ្នកទាំងពីរ ក៏និយមមានដំណើរកម្សាន្តជាមួយគ្នាទាំងក្នុងស្រុក និងក្រៅស្រុកជាញឹកញាប់ផងដែរ ម្យ៉ាងវិញទៀត មើលទៅជីវិតគូរបស់ពួកគេ កាន់តែមានចំណងស្នេហ៍រឹងមាំជាងមុន ក្រោយទាក់ទងគ្នាអស់ជាច្រើនឆ្នាំកន្លងមកនេះ។

ជាក់ស្ដែង កាលពីថ្ងៃទី ០៤ ខែ សីហា កន្លងទៅថ្មីៗនេះជាថ្ងៃកំណើតគូស្នេហ៍ Kao Supassara ផ្ទាល់ ដោយនាងជាមួយសង្សារបានណាត់ជួបគ្នាទៅញ៉ាំអាហារពេលល្ងាច តែពីរនាក់យ៉ាងរ៉ូមែនទិកទៀតផង។ បើទោះបី ខួបកំណើតគូស្នេហ៍នាង ធ្វើឡើងតែពីរនាក់យ៉ាងសាមញ្ញពិតមែន តែអ្វីដែលយើងសង្កេតឃើញនោះ តារាស្រីរូបនេះ បាន Suprise នំខេក មើលទៅគូស្នេហ៍នាងពិតជារំភើប និងបង្ហាញភាពសប្បាយរីករាយ ញញឹមសឹងតែបិតមាត់មិនជិតទៅហើយ៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖ 

Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
Kao Supassara និងគូស្នេហ៍
គូស្នេហ៍Kao Supassara
គូស្នេហ៍Kao Supassara
រូបភាព និងវីដេអូ Kao Supassara បង្ហោះក្នុងថ្ងៃកំណើតគូស្នេហ៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T