អុញ! ហ្វេសប៊ុកបានលុបការបង្ហោះរបស់លោក ត្រាំ ដែលថាកុមារមានភាពស៊ាំទៅនឹងជំងឺកូវីដ-១៩

//s4.kh1.co/6f/6f2c5e0c5c9f6a586678f5ebd3d679fe91255484.png
បច្ចេកវិទ្យា

 ០៦-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការបង្ហោះគឺជាវីដេអូនៃបទសម្ភាសន៍ ដែលលោកប្រធានាធិបតីបានផ្ដល់ឲ្យស្ថានីយទូរទស្សន៍ Fox News នៅព្រឹកថ្ងៃពុធ។

អាមេរិក៖ ក្រុមហ៊ុនហ្វេសប៊ុកបានលុបចោលនូវការបង្ហោះ ចេញពីទំព័រហ្វេសប៊ុករបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយសារតែការអះអាងមិនត្រឹមត្រូវពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ ការបង្ហោះគឺជាវីដេអូនៃបទសម្ភាសន៍ ដែលលោកប្រធានាធិបតីបានផ្ដល់ឲ្យស្ថានីយទូរទស្សន៍ Fox News នៅព្រឹកថ្ងៃពុធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរបស់ហ្វេសប៊ុក លោក Andy Stone បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅល្ងាចថ្ងៃពុធនេះថា វីដេអូនេះរួមបញ្ចូលទាំងការអះអាងមិនត្រឹមត្រូវ ដែលថាប្រភេទមនុស្សមួយក្រុមមានភាពស៊ាំទៅនឹងជំងឺកូវីដ-១៩។

លោក Stone បានបន្ថែមការបកស្រាយយ៉ាងជាក់លាក់ ដែលត្រូវបានអនុវត្តតាមច្បាប់ហ្វេសប៊ុក គឺថាលោក ត្រាំ បានផ្ដល់ព័ត៌មានមិនពិតទាក់ទងនឹងការស៊ាំទៅវីរុសនេះ៕

ការសម្ភាសន៍របស់លោក ត្រាំ នៅលើកញ្ចក់ទូរទស្សន៍ Fox News
ការសម្ភាសន៍របស់លោក ត្រាំ នៅលើកញ្ចក់ទូរទស្សន៍ Fox News
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T