ចិន៖ ស្ត្រីម្នាក់មានឈ្មោះថា Huang Guaxian វ័យ៣៦ឆ្នាំ រស់នៅឯជនបទក្នុងខេត្ត Guizhou បានរីកពោះកាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែជំងឺម៉្យាងដែលកម្រ។

បច្ចុប្បន្ននេះ អ្នកស្រី Huang មានកូនចំនួនពីរនាក់ និងទម្ងន់ចំនួនប្រមាណ៥៥គីឡូក្រាម។ ហើយអ្នកស្រី បានចាប់ផ្ដើមរីកពោះតាំងពី២ឆ្នាំមុនមកម៉្លេះ ដែលនេះជាហេតុធ្វើឲ្យអ្នកស្រី ពិបាកក្នុងការគេង ដើរ និងមើលថែកូនៗទាំងពីរ។

អ្នកស្រី Huang បានប្រាប់ប្រភពព័ត៌មានឲ្យដឹងដែរថា អ្នកស្រីមានអារម្មណ៍ឈឺចុកចាប់យ៉ាងខ្លាំង នៅពេលដំបូងនៃការរីកពោះ។ ហើយអ្នកស្រីបានស្វែងរកដំបូន្មានពីគ្រូពេទ្យ និងប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាផងដែរ។ បន្ទាប់ពីការឈឺចុកចាប់បានបាត់ទៅ តែពោះរបស់អ្នកស្រីគឺនៅតែបន្ដរីកធំដដែល។

ទន្ទឹមនឹងនោះដែរ អ្នកស្រីធ្លាប់ទទួលបានការវះកាត់យកសារធាតុរាវចេញពីពោះផងដែរ តែក្រោយមក ពោះក៏ចាប់ផ្ដើមវិវត្តម្ដងទៀត។

បន្ថែមពីនេះទៀត អ្នកស្រីមានអារម្មណ៍ខឹង និងឆេវឆាវយ៉ាងខ្លាំង នៅពេលដែលមានមនុស្សមួយចំនួនឃើញ និងយល់ច្រឡំថាអ្នកស្រីកំពុងពរពោះកូនភ្លោះចំនួនពីរនាក់ ឬបីនាក់នៅក្នុងពោះ។

អ្នកស្រី Huang បានបន្ដទៀតថា ជារៀងរាល់យប់ អ្នកស្រីគេងនៅលើគ្រែមិនដែលស្កប់ឡើយ ដោយពេលខ្លះត្រូវបង្ខំចិត្តអង្គុយគេងលើគ្រែ ឬផ្អែកគេងជាដើម។ ហើយអ្នកស្រីក៏មិនអាចឈរយូរ ឬដើរទៅណាឆ្ងាយបានដែរ។ សព្វថ្ងៃនេះ ស្វាមីរបស់អ្នកស្រីរស់នៅ និងធ្វើការនៅឯទីក្រុង ដើម្បីផ្គត់ផ្គង់ក្រុមគ្រួសារ ហើយការងារក្នុងផ្ទះសឹងតែទាំងអស់គឺធ្លាក់ទៅលើកូនប្រុសច្បងដែលមានអាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ។ 

ជុំវិញករណីជំងឺដ៏កម្រខាងលើនេះ ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា អ្នកស្រីមានជំងឺមួយចំនួនដូចជាក្រិនថ្លើម មហារីកក្រពេញអូវែ រួមទាំងការបង្កើតសារធាតុរាវមិនធម្មតានៅក្នុងពោះ និងទ្រូងផងដែរ។ ហើយក្រុមវេជ្ជបណ្ឌិត មិនអាចកំណត់ពីមូលហេតុ ដែលនៅពីក្រោយការលូតលាស់ពោះដ៏ធំសម្រើមនេះឡើយ។

យ៉ាងណាមិញ មន្ទីរពេទ្យក្នុងតំបន់ បានជូនដំណឹងដែរថា អ្នកឯកទេសរបស់ខ្លួននឹងព្យាយាមព្យាបាល ប៉ុន្ដែការវះកាត់នឹងត្រូវចំណាយអស់ចំនួន៣០,០០០យ័ន (ប្រមាណ៤,៣២៣ដុល្លារអាមេរិក)។ ហើយរដ្ឋាភិបាលក្នុងតំបន់ រួមទាំងសប្បុរសជនផ្សេងទៀត កំពុងចូលរួមបរិច្ចាគប្រាក់ទៅកាន់អ្នកស្រី Huang សម្រាប់ចំណាយលើថ្លៃព្យាបាលផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកស្រី Huang
អ្នកស្រី Huang
អ្នកស្រី Huang
អ្នកស្រី Huang
អ្នកស្រី Huang និងកូនទាំងពីរនាក់
កូនប្រុសរបស់អ្នកស្រី Huang
កូនប្រុសរបស់អ្នកស្រី Huang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ