ភ្នំពេញ ២៧ មេសា ២០១៣ ៖ ក្រុមហ៊ុង i-Qlick ដែលជាតំណាងចេកចាយផលិតផល Canon ក្នុងព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធខួបលើកទីពីរ របស់ខ្លួននៅថ្ងៃម្សិលមិញ ដើម្បីថ្លែងអំណរគុណ ដល់ដៃគូពាណិជ្ជកម្មរបស់ខ្លួន រួមជាមួយនឹងពិធីសម្ភោធដាក់លក់ផលិតផល Canon ថ្មីៗ។ i-Qlick Business Partners Appreciation Night 2 ជាកម្មវិធីជប់លៀងស្រស់ស្រូបភោជនីយហារពេលល្ងាច ដែលមានការចូលរួម ពីសំណាក់ភ្ញៀវជាង ៤០០នាក់ រួមទាំងបុគ្គលិកជាន់ខ្ពស់ ជនជាតិជប៉ុន មកពីក្រុមហ៊ុន Canon ដៃគូពាណិជ្ជកម្មក្នុងប្រទេស រួមជាមួយនឹងបណ្ដាអ្នកសារព័ត៌មាននានា។

លោក Andy Lee នាយកប្រតិបត្តិក្រុមហ៊ុង i-Qlick មានប្រសាសន៍ក្នុងពិធីនេះថា "ក្រុមហ៊ុន i-Qlick បានចាប់ដំណើរការអស់រយៈពេលជាយូរមកហើយ និងបានបើកសម្ភោធហាងតាំងលក់ផលិតផល Canon កកាលពី ពីរឆ្នាំមុន។ មកដល់ពេលនេះ យើងបានសហការជាមួយបណ្ដាញចែកចាយ និងដៃគូសហការជាង៥០០កន្លែង ព្រមទាំងបានសម្ភោធហាងតាំងលក់ផលិតផល Canon ចំនួន ៦កន្លែង ក្នុងហាងទំនើបធំៗផងដែរ។

ជារៀងរាល់ឆ្នាំ កម្មវិធីជប់លៀងថ្លែងអណរគុណដៃគូពាណិជ្ជកម្ម របស់ក្រុមហ៊ុន i-Qlick ចាប់ផ្ដើមពីម៉ោង៥ និង៣០នាទីល្ងាច ជាមួយកម្មវិធីលក់ផលិតផលក្នុងតំលៃពិសេស រួមមានផលិផល Canon ជាង ១៤ម៉ូឌែលថ្មីៗ សំរាប់ដាក់លក់ជូនជាពិសេសសំរាប់ភ្ញៀវ អញ្ជើញទៅដល់មុនគេ។ បន្ទាប់មក កម្មវិធីបានបន្តជាមួយនឹងពិធីលាងសាយភោជ ជាមួយម្ហូបអាហារចិនពិសេសៗ អបដោយពិធីករលោក ថូនី រីអាល់ និងពិធីការនី ខៀវសាន់សាណា ដែលបានរៀបរាប់បង្ហាញជូននូវ ផលិតផល Canon ចំនួន ១១ ម៉ូឌែលថ្មីៗ រួមមាន ប្រភេទម៉ាស៊ីនថត DSLR EOS 100D និង EOS 700D ម៉ាស៊ីនថតខ្នាតតូចស្រស់ស្អាត PowerShot A2600, IXUS 132, IXUS 135, IXUS 140, IXUS 225 និងម៉ាងស៊ីនព្រីន (Inkjet) ទំនើបសំរាប់ការងារការិយាល័យ បួនម៉ាកគឺ PIXMA 457, PIXMA E610, PIXMA iP7270, PIXMA MG5470។

កម្មវិធីគួរកត់សំគាល់ថ្មីមួយប្រចាំឆ្នាំមួយទៀតគឺ រាត្រីព្រះអង្គម្ចាស់ ម្ចាស់ក្សត្រី ស្អាតជាងគេប្រចាំពិធីជប់លៀង។ គណកម្មការ ក្នុងកម្មវិធីនេះគឺ លោក Hiroshi Yokota នាយកប្រតិបត្តិចាត់ចែងទូទៅរបស់ ក្រុមហ៊ុន Canon Singapore និងលោក Toshio Nozaki នាយកជាន់ខ្ពស់ ក្រុមហ៊ុន Canon Singapore ដែលបានអញ្ជើញមកផ្ទាល់ពី ប្រទេសសិង្ហបុរី។ គណកម្មការទាំងពីរ នឹងជ្រើសរើសភ្ញៀវដែលមានសម្រស់់ស្រស់ និងសំលៀកបំពាក់ស្អាតដាច់គេពីររូប ដើម្បីក្លាយជាព្រះអង្គម្ចាស់ និងម្ចាស់ក្សត្រី និងទទួលរង្វាន់ បណ្ណជាវទំនេញ ១០០ដុល្លារអាមេរិក ពីក្រុមហ៊ុន i-Qlick រួមនឹងការថតរូបឥគិតថ្លៃពី ស្ទូឌីយោ Canon នៅ Q-Studio ដែលជា ស្ទូឌីយោថតរូវជំនាញរបស់ Canon។

កម្មវិធីពិសេសសំខាន់ និងពោរពេញដោយភាពសប្បាយរីករាយ ពីភ្ញៀវចូលរួមទាំងអស់មួយទៀតនោះគឺ ការប្រកាសតំណាងចែកចាយ ផលិតផល Canon មានអាជ្ញាបណ្ណដែលនឹងត្រូវឈ្នះរង្វាន់ពីការប្រកួត ប្រជែងពីការចែកចាយផលិតផល Canon ចាប់ពីខែឧសភា ២០១២ ដល់ខែ មេសា ឆ្នាំ២០១៣។ រង្វាន់សំរាប់អ្នកឈ្នះរួមមាន ការធ្វើដំណើរកំសាន្ដទៅកាន់ប្រទេស ម៉ាឡេស៊ី និងរមណីយដ្ឋាន Genting Highlands ជាមួយនឹងការថិវិការចំណាយរហូតដល់ ២០០០ដុល្លារ សំរាប់អ្នកដែលទទួលពានមាស និង ១០០០ដុល្លារ សំរាប់អ្នកទទួលពានប្រាក់។

ពីធីជប់លៀងនេះ ត្រូវបានស្វាគមន៍ និងបញ្ចប់ដោយសន្ទរកថា ស្ដីពីវឌ្ឍនភាពរបស់ក្រុមហ៊ុន i-Qlick អស់រយៈពេលជាងពីរឆ្នាំ និងការកាត់នំខេកពីថ្នាក់ដឹកនាំជាន់ខ្ពស់ របស់ក្រុមហ៊ុន i-Qlick ប្រកបដោយភាពរីករាយ។







កែសម្រួលដោយ អៀង

ខ្មែរឡួូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]