ខេត្តបន្ទាយមានជ័យផ្ទៃដីប៉ះពាល់ដោយគ្រោះរាំងស្ងួតជិត ៥ម៉ឺនហិកតា បើទោះក្នុងរដូវវស្សា

//s6.kh1.co/28/284e4b4fd1a80fee22dfcb9cbb39343c5c91c467.jpg
Khmerhome

 ០៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=434,q=100/c7/c77d372b5b6b33fbd4d4314c7b3c4b1345d6875f.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ដោយសាររបាយទឹកភ្លៀងធ្លាក់ពុំបានសព្វល្អ ពីតិចទៅមធ្យម ជាហេតុធ្វើឱ្យដំបន់ដាំដុះដំណាំស្រូវមួយចំនួនបានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតចំនួន ៤៨ ៨៨២ហិកតា នៃផ្ទៃដីអនុវត្តបាន ៦៦០០០ហិកតា ក្នុងនោះស្ថានភាពស្រូវខូចខាត ដោយកត្តាប្រឈមខ្វះខាតទឹក ក្នុងស្រុកមង្គលបូរី មានចំនួនជាង ៧០០០ហិកតា។ តាមការឱ្យដឹងពីលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បញ្ជាក់ ដោយឡែកស្រុក ក្រុងផ្សេងៗ តាមរបាយការណ៍គឺប្រឈមផលប៉ះពាល់ដោយកត្តាគ្រោះរាំងស្ងួត មិនឈានដល់ខូចខាតទាំងស្រុងនោះទេ។

លោក ប្រធានមន្ទីរកសិកម្ម បានបន្តថា ចំពោះស្រូវប្រាំងដែលជាប្រភេទស្រូវសែនក្រអូបនៅតំបន់នេះដែលអ្នកភូមិតែងនាំគ្នាធ្វើនោះ គឺពិតជាខូចខាតទាំងស្រុង ដោយឡែកស្រូវវស្សាវិញគឺនៅអាចជួយសង្គ្រោះបាន ព្រោះមានរយៈពេលវែងទៀត អាចនឹងទទួលបានទឹកភ្លៀង និងការជួយបូមសង្គ្រោះពីកត្តាផ្សេងៗបាន។

https://s6.kh1.co/__image/w=650,h=433,q=100/86/8620ccf6ea3a9ac7e02bba1e9e185077ee00623d.jpg

អមដំណើរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពស្រូវប្រឈមខ្វះទឹក និងរកដំណោះស្រាយដល់កសិករ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧត្តុរនិយមខេត្ត បានលើកឡើងថា ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ ដើមរដូវវស្សាក្នុងឆ្នាំ២០២០ នៅទីតាំងខាងលើនេះមិនសូវទទួលបានភ្លៀងធ្លាក់ជោគជាំ។

លោក បន្តថា ម្យ៉ាងទៀតដោយសារមើលឃើញពីទិន្នផលទទួលបានពីការធ្វើស្រែបង្កើនរដូវ(ស្រែប្រាំង) បងប្អូនប្រជាពលរដ្ឋ បាននាំគ្នាធ្វើលើស ផែនដែលទឹកអាចស្រោចស្របបានពីទឹកស្ទឹងមង្គលបូរី។ លោក ថា កន្លងមកនេះជំនាញធនធានទឹកខេត្ត សហការជាមួយស្រុក បានចុះដាក់ម៉ាស៊ីនបូមទឹកពីស្ទឹងទៅស្រោចស្រប និងសហការបើកបង្ហូរមកពីស្ទឹងបវិល អាកំពីងពួជាដើមនៅស្រុកភ្នំស្រុក ហើយក្រុមកាងារក៍បានបើកបង្ហូទឹកពីអាងត្រពាំងថ្មទៅជួយ សង្គ្រោះផ្នែកខាងក្រោម និងស្រុកព្រះនេត្រព្រះផងដែរ។

https://s4.kh1.co/__image/w=650,h=487,q=100/16/16f061d0eb244e56afcb91a62d7f0662adda67b4.jpg

ប្រធានមន្ទីរធនធានទឹកខេត្តរូបនេះ បានបន្ថែមថា ដោយមានការណែនាំយកចិត្តទុកដាក់ណែនាំ ចង្អុលបង្ហាញពី លោក កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងបទបញ្ជារបស់ អភិបាលខេត្ត និងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចាត់ការបន្ទាន់ដោយ នាំយកគម្រោងអណ្តូងទឹកស្នប់ចំនួន ១៣គម្រោង ឃួងទៅជោគជ័យ ៦អណ្តូង អាចយកទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្របដំណាំកសិកម្មជាដើម។

ជាវិធានការដោះស្រាយបន្ទាន់គឺឱ្យអាជ្ញាធរឃុំ ចុះពិនិត្យស្រង់ទិន្នន័យជាក់លាក់ ពីផលប៉ះពាល់ និងដំណាំស្រូវខូចខាតរបស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការស្នើសុំស្បៀងបន្ទាន់ និងស្រូវពូជផ្តល់កសិករ ខ្វះខាត បន្តដាំដុះឡើងវិញតាមពេលវេលាជាក់ស្តែង។ ជាការជំរុញរបស់ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បន្តថា ជំនាញធនធានទឹកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋានបន្តពិនិត្យសិក្សាលទ្ធភាពស្តារអាងទឹកបុរាណ ប្រឡាយ នានា ជាបន្ទាន់បន្ថែម ដើម្បីស្តុកទឹកឱ្យបានល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការដាំដុះបង្ករបង្កើនផលរបស់ប្រជាកសិករនាពេលបច្ចុប្បន្ន។

https://s6.kh1.co/__image/w=650,h=433,q=100/b9/b988865e9f3bd0aa278aff7bd825a3dbce592ed9.jpg

ក្នុងនាមអាជ្ញាធរដែនដី រួមជាមួយជំនាញពាក់ព័ន្ធបានធ្វើការរិះរកដំណោះស្រាយគ្រប់ផ្នែកទាំង អស់ ដើម្បីដោះស្រាយជូនប្រជាកសិករយើងជាទូទៅក្នុងខេត្ត ដោយឡែកក្នុងស្រុកមង្គលបូរី ទាំងជំនាញធនធានទឹក ជំនាញកសិករ និង អភិវឌ្ឍន៍ជនបទ។ ជាការបន្ថែមរបស់ លោក អភិបាលខេត្ត។

ស្រដៀងគ្នានេះ ដំណាំឧស្សាហកម្មរយៈពេលខ្លីនៅខេត្តមណ្ឌលគិរី ដាំ អនុវត្តបានចំនួន ១៨ ៥៧៨ហិកតា ស្មើនឹង ១០៧,៧៦ភាគរយ នៃផែនការប្រាំឆ្នាំ តិចជាងឆ្នាំមុនចំនួន ១៥០០ហិកតា ក្នុងនោះសណ្តែកបាយចំនួន ៤.៣៧៨ហិកតា សណ្តែកដីចំនួន ៨៦៧ហិកតា ដំឡូងមីចំនួន ១៣.២៧១ហិកតា និងអំពៅចំនួន ៦២ហិកតា។ បើតាមរបាយការណ៍ប្រចាំរបស់រដ្ឋបាខេត្តមណ្ឌលគិរី នៅកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃទី៥ ខែសីហា នេះ៕

ដោ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T