ផ្លូវការ! អតីតអ្នកចាំទីដៃស្អិតរបស់ជម្រើសជាតិអេស្ប៉ាញ និង R. Madrid កីឡាករ Iker Casillas ប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៩ឆ្នាំ

//s4.kh1.co/ab/ab851f048f484535df4a14173d72e64215e7fc7c.jpg
កីទ្បា

 ០៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

អតីតអ្នកចាំទីដៃស្អិតរបស់ជម្រើសជាតិអេស្ប៉ាញ និង R. Madrid កីឡាករ Iker Casillas ប្រកាសចូលនិវត្តន៍ក្នុងវ័យ៣៩ឆ្នាំ

អេស្ប៉ាញ៖ អតីតអ្នកចាំទីដៃទី១របស់ក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Iker Casillas បានប្រកាសចូលនិវត្តន៍ពីវិស័យកីឡាបាលទាត់ ក្នុងវ័យ៣៩ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Iker Casillas
  កីឡាករ Iker Casillas

Casillas បានបញ្ចប់អាជីពរបស់គាត់នៅក្លិប Porto ដែលជាកន្លែងដែលគាត់ ចាប់ផ្ដើមានបញ្ហាសុខភាព ពោលគាត់ធ្លាប់ជួបបញ្ហាបេះដូង កំឡុងពេលហ្វឹកហាត់នៅខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ហើយជំងឺនេះ បានតាមរំខានគាត់ មិនអាចឲ្យគាត់ ចូលលេងឲ្យក្រុមបានពេញលេញនោះទេ។

  កីឡាករ Iker Casillas
  កីឡាករ Iker Casillas

យ៉ាងណាមិញ ក្រោយជួបបញ្ហាទាំងនេះ អមជាមួយវ័យកំពុងជ្រេរដែរនោះ Casillas ក៏សម្រេចចិត្តព្យួរស្រោមដៃត្រឹមឆ្នាំ២០២០នេះ។ ជាមួយគ្នានេះ បន្ទាប់ពីអ្នកចាំទីសញ្ជាតិអេស្ប៉ាញ ប្រកាសចូលនិវត្តន៍ ក្លិប Real Madrid ក៏បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Twitter ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖

ក្លិប Real Madrid សុំបង្ហាញនូវការកោតសរសើរ ក៏ដូចជាការស្រលាញ់ចំពោះ វីរបុរសដ៏អស្ចារ្យរបស់ក្លិប និងពិភពបាល់ទាត់រូបនេះ។ គាត់ជាអ្នកចាំទីដ៏ល្អបំផុតប្រចាំប្រវត្តិសាស្រ្តក្លិប Real Madrid និង ជម្រើសជាតិអេស្ប៉ាញ ហើយគាត់បានមកកាន់កីឡដ្ឋាន Bernabue តាំងពីគាត់មានអាយុ៩ឆ្នាំមកម្ល៉េះ។ ក្នុងថ្ងៃនេះដែរ កីឡាករដ៏សំខាន់ម្នាក់ ក្នុងប្រវត្តិសាស្ត្ររយៈពេល១១៨ឆ្នាំរបស់ក្លិប ដែលជាកីឡាករម្នាក់ដែលពួកយើងស្រលាញ់ និងកោតសរសើរ ជាអ្នកចាំទីដែលបានពង្រីកកេរ្ដិ៍ឈ្មោះរបស់ Real Madrid បាននិយាយពាក្យថាលាទៅកាន់អាជីពជាកីឡាករហើយ។

ក្លិប Real Madrid 
  កីឡាករ Iker Casillas
  កីឡាករ Iker Casillas

គួររម្លឹកដែរថា Casillas បានចំណាយពេល ២៥ឆ្នាំ នៅ​ Real Madrid ក្នុងនោះគេធ្លាប់ជួយក្រុមឈ្នះពានរង្វាន់ជាច្រើនរួមាន ពាន Champions League ៣ដង ពាន La Liga ៥ដង ពាន FIFA Club World Cup ១ដង ពាន UEFA Super Cup ២ដង និង ពានផ្សេងៗទៀត ក្នុងប្រទេសអេស្ប៉ាញ។

  កីឡាករ Iker Casillas
  កីឡាករ Iker Casillas

ដោយឡែកក្រឡេកមើលក្នុងក្រុមជម្រើសជាតិវិញ Casilla ធ្លាប់ជួយក្រុម អេស្ប៉ាញលើកពាន World Cup ក្នុងឆ្នាំ២០១០ និងពាន UEFA Euro ឆ្នាំ២០០៨/២០១២៕

ប្រភពtalksport

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T