នេះជាវីឌីអូឃ្លីប បង្ហាញពីហេតុការណ៍ ដ៏គួរអោយរន្ធត់មួយ ដែលបុរសម្នាក់ត្រូវបានសត្វឆ្កែ ២ក្បាល ព្រួតខាំ យ៉ាងសាហាវ បណ្តាលអោយរងរបួស យ៉ាងធ្ងន់ធ្ងរ។

តាមរយៈវីឌីអូ ដែលត្រូវបានបង្ហោះ ចែកចាយ នៅលើប្រព័ន្ធ អ៊ិនធើណេតនេះ បង្ហាញអោយឃើញថា ក្នុងពេលដែលបុរសម្នាក់ កំពុងតែបណ្តើរសត្វឆ្កែ ២ក្បាលនោះ ស្រាប់តែមាន បុរសដោះអាវម្នាក់ ហាក់ដូចជាមានអារម្មណ៍ ខឹងសម្បា បានកាន់ របស់អ្វីម្យ៉ាង យកមកគប់លើ សត្វឆ្កែ ដែលជាហេតុនាំអោយ មានការវាយប្រហារ ពីសំណាក់សត្វឆ្កែ ទាំងពីរក្បាលនោះ តែម្តង។ ទោះជាយ៉ាងណា នេះជាសំណាងរបស់គាត់ផងដែរ ដែលអាចរត់ចេញពីចង្កូមរបស់សត្វឆ្កែទាំងនេះ ហើយ មិនមានគ្រោះថ្នាក់ដល់ជីវិត។

សូមទស្សនាវីឌីអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]