គ្មានឱកាសសម្ដែងលើឆាករួមគ្នាដូចមុន តែ SNSD នៅតែធ្វើរឿងនេះជាមួយគ្នា ក្នុងថ្ងៃ Anniversary ១៣ឆ្នាំ

//s4.kh1.co/c2/c2e9f22c66f79c64c3a44e930780179aa6e132f6.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

ធ្មេចៗបើកៗ ក្រុម SNSD បានចាប់កំណើតឡើងបានរយៈពេល ១៣ ឆ្នាំបាត់ តែទោះបីជាពេលបច្ចុប្បន្នពួកគេគ្មានឳកាសចេញចម្រៀងរួមគ្នាដូចមុនទៀតក៏ដោយ ប៉ុន្តែរៀងរាល់ឆ្នាំពួកគេនៅតែធ្វើរឿងទាំងនេះជាមួយគ្នា។

កូរ៉េខាងត្បូង៖  ថ្មីៗនេះ សមាជិក SNSD ទាំងអស់ (លើកលែងតែ Jessica ដែលបានចាកចេញពីក្រុមរយៈពេលជាយូរមកហើយ) ទើបតែបានធ្វើឲ្យអ្នកគាំទ្រ មានការសប្បាយរីករាយខ្លាំងមែនទែន ក្រោយឃើញវត្តមានពួកគេវិលមកជួបជុំគ្នា បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាជាថ្មី ក្នុងឳកាសខួបកំណើតរបស់សមាជិក Tiffany កាលពីថ្ងៃទី ១ ខែ សីហា កន្លងទៅ ប៉ុន្តែពួកគេក៏បានប្រារពធ្វើពិធីគម្រប់ខួប ១៣ ឆ្នាំ នៃការបង្ហាញខ្លួនលើកដំបូងក្នុងវិស័យ K-Pop ជុំគ្នាក្នុងពេលតែមួយផងដែរ ដែលត្រូវនឹងថ្ងៃទី ៥ ខែសីហានេះផ្ទាល់តែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងឳកាសដ៏ពិសេសនេះ ក្រុមតារាចម្រៀងស្រីទាំង ៨នាក់នេះ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាតរៀងៗខ្លួន បង្ហាញក្ដីស្រលាញ់ និងក្ដីនឹករឮកចំពោះគ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅ ពិសេសគេក៏មិនភ្លេចផ្ញើពាក្យជូនពរទៅកាន់អ្នកគាំទ្រទាំងអស់ តាមរយៈគណនីបណ្ដាញសង្គមរបស់រៀងៗខ្លួនផងដែរ។

គួរបញ្ជាក់ថា បើទោះបីជាពេលបច្ចុប្បន្ននេះ សមាជិកមួយចំនួនរបស់ Girl's Generation (SNSD) បានបែកខ្លួនចេញជាតារាចម្រៀងទោលអស់ខ្លះ និងខ្លះទៀតមិនសូវមានបទចម្រៀងថ្មីជាមួយនឹងការ Comeback ដូចកាលពីមុន យ៉ាងណាក៏ដោយ ប៉ុន្តែយើងនៅនៅតែឃើញថា សន្ទុះនៃការគាំទ្រចំពោះសមាជិកក្រុមម្នាក់ៗ នៅតែមានអ្នកស្រលាញ់ចូលចិត្តរៀងៗខ្លួន ពិសេសគេនៅតែទន្ទឹងរង់ចាំ ការវិលត្រឡប់ជួបជុំចេញចម្រៀងរួមគ្នារបស់ក្រុមនេះម្ដងទៀត នៅថ្ងៃណាមួយផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

SNSD
SNSD
SNSD
SNSD
ការជួបជុំខួប ១៣ឆ្នាំ របស់ SNSD
ការជួបជុំខួប ១៣ឆ្នាំ របស់ SNSD
ការជួបជុំខួប ១៣ឆ្នាំ របស់ SNSD
ការជួបជុំខួប ១៣ឆ្នាំ របស់ SNSD
View this post on Instagram

함께 맞는 13번째 여름, 아직도 내옆을 지켜주는 내사람들이 있어 감사해요❤️오랜만에 들려주는 #지소앞소영소 외침이 우릴 보고싶은 그대들의 마음을 달래주길 바라며, 내년에도 소녀시대 좋아하길 다행이었다고 생각할수 있게 해줄게요. ???? ‪#13YearsWithGirlsGeneration #GirlsGeneration13thAnniversary #13SummersWithGG #13년째_지금은_소녀시대‬ #13SummersWithSONE #GG4EVA

A post shared by Sooyoung Choi (@sooyoungchoi) on

ការជួបជុំខួប ១៣ឆ្នាំ របស់ SNSD
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T