Song Hye Kyo បង្ហាញខ្លួនលើកដំបូង ក្រោយធ្លាយពាក្យចចាមអារ៉ាម ណាត់ជួបសង្សារចាស់

//s6.kh1.co/59/59eb283579a43fa0a7522da99ed2122c8d395f07.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

ឈានចូលវ័យ ៣៩ ឆ្នាំ តែតារាសម្តែងស្រី Song Hye Kyo នៅតែធ្វើឱ្យសាធារណៈជន «និយាយមិនចេញ» ដោយសារតែសម្រស់មិនខ្ជីចាស់របស់នាង។

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីអ្នកមេម៉ាយក្តៅស្រួយ Song Hye Kyo ដែលស្គាល់ជា ហ៊ាន់ ជីអ៊ុន បានបង្ហោះនូវរូបភាពថ្មីៗ ប្លែកភ្នែកជាច្រើនសន្លឹក ដែលបានបង្ហាញ សម្រស់ ដ៏សែនលេចធ្លោ ក្នុងវ័យ ក្បែរ៤០ទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបភាពប៉ុន្មានសន្លឹកនេះ ត្រូវបានមហាជន ចាប់អារម្មណ៍ជាខ្លាំង ជាមួយការតុបតែង​របស់តារាស្រីរូបនេះ យ៉ាងស្រស់ស្អាតបំផុត ជាមួយស្នាមញញឹមបង្កប់ទៅដោយមន្តស្នេហ៍ ស៊ីគ្នាជាមួយការផាត់មុខបែបស្រាល តែគូសក្រោមភ្នែកពណ៌ខ្មៅដិត បានលើករូបសម្រស់នាង កាន់តែទ្វេដង។

ជាមួយនឹងស្ទាយ៍ ថតបង្ហាញម៉ូតគ្រឿងអលង្ការ របស់ តារាសម្តែងរូបនេះ មើលទៅពិតជាស៊ីចស៊ី ពោរពេញទៅដោយ ទំនុកចិត្ត បានធ្វើឲ្យ រូបនាង កាន់តែទាក់ទាញថែមមួយកម្រិតទៀត បានពង្វក់ស្មារតី អ្នកគាំទ្រមិនស្ទើរ ជាមួយសម្រស់ដ៏សែនចែងចាំងរបស់នាងផងដែរ។

យ៉ាងណាមិញ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់នាង បន្ទាប់ពីមានពាក្យចចាម​អារ៉ាមអំពីការណាត់ជួបជាមួយ​នឹងគូស្នេហ៍​ចាស់​របស់​នាងលោក Hyun Bin ដែលកន្លងទៅរយៈពេលមួយឆ្នាំ ដែលតារាស្រីរូបនេះ បានលែងលះជាផ្លូវការជាមួយ​ស្វាមីក្មេង របស់នាង លោក  Song Joo​ng ​Ki៕

សូមទស្សនារូបខាងក្រោម៖

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Song Hye Kyo រូបភាពថ្មី
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T