លេងសើចម៉េចបាន! West Ham កំពុងបើកកិច្ចចរចាជាមួយ Barca ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធម្នាក់ មកលេងនៅ PL

//s6.kh1.co/89/896f7646242fefb4e634d7f189bdcefdfe60dd53.jpg
កីទ្បា

 ០៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

West Ham កំពុងបើកកិច្ចចរចាជាមួយ Barca ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធ Martin Braithwaite

អេស្ប៉ាញ៖ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ក្លិបញញួរយក្ស West Ham United កំពុងធ្វើការចរចាជាមួយក្លិបអ្នកមានបុណ្យ Barcelona ជុំវិញការផ្ទេរយកខ្សែប្រយុទ្ធ Martin Braithwaite មកលេងនៅក្របខណ្ឌ​ Premier League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Martin Braithwaite
  ខ្សែប្រយុទ្ធ Martin Braithwaite

Barca ទទួលបានការអនុញ្ញាតពិសេសពីក្របខណ្ឌ​ La Liga ក្នុងការទិញ Braithwaite មកជួយក្រុមបន្ទាន់ មុនពេលទីផ្សារដោះដូរកីឡាករបើកទ្វារ ពោលគឺកាលពីខែកុម្ភៈកន្លងទៅ ដោយចំណាយលុយទិញផ្ដាច់កុងត្រាខ្សែប្រយុទ្ធរូបនេះ ពីក្លិប Leganes។

  ខ្សែប្រយុទ្ធ Martin Braithwaite
  ខ្សែប្រយុទ្ធ Martin Braithwaite

គួររម្លឹកថា មូលហេតុដែល Barca ទទួលបានការអនុញ្ញាតពិសេស ពី La Liga គឺដោយសារកាលនោះ ពួកគេជួបវិបត្តិខ្សែប្រយុទ្ធរបួសច្រើន រួមមានកីឡាករ Luis Suarez និង Ousmane Dembélé ជាដើម។

Dembélé  និង  Suarez
Dembélé  និង  Suarez

ជាមួយគ្នានេះ គិតតាំងពីខែកុម្ភៈមក Braithwaite បង្ហាញខ្លួនបាន១១ប្រកួត ក្នុងនោះគេរកបានតែ១គ្រាប់ប៉ុណ្ណោះ ឲ្យក្រុមយក្សតំបន់កាតាឡាន់។

យ៉ាណាមិញ ក្រោយមិនសូវពេញចិត្តនឹងទម្រង់លេងរបស់ខ្សែប្រយុទ្ធសញ្ជាតិដាណាម៉ាករូបនេះ ស្របពេល Suarez ក៏ជាពីរបួសដែរនោះ ពេលនេះ Barca មានគម្រោងចង់បញ្ចេញរូបគេចេញវិញហើយ។

  ខ្សែប្រយុទ្ធ Martin Braithwaite
  ខ្សែប្រយុទ្ធ Martin Braithwaite

ទន្ទឹមនឹងនេះ ក្លិប Everton និង West Ham ត្រូវបានគេរាយការណ៍មកថា ជាក្លិបដែលចាប់អារម្មណ៍ទៅលើ Braithwaite ខណៈ របាយការណ៍របស់កាសែតអេស្ប៉ាញ Mundo Deportivo បានបញ្ជាក់ថា ក្លិបរហស្សនាមញញួរយក្ស ហាក់ឈានមុខ ក្នុងការប្រជែងយកខ្សែប្រយុទ្ធវ័យ២៩ឆ្នាំ​ ដោយកំពុងធ្វើការចរចាជាមួយក្លិប Barca ជុំវិញ ការផ្ទេរក្នុងតម្លៃ ១៨លានផោន (ឬប្រមាណ ២៣លានដុល្លារ)។

  ខ្សែប្រយុទ្ធ Martin Braithwaite
  ខ្សែប្រយុទ្ធ Martin Braithwaite

គួរឲ្យដឹងដែរថា Braithwaite ក៏ធ្លាប់មានបទពិសោធន៍លេងនៅប្រទេសអង់គ្លេសខ្លះៗដែរ ប៉ុន្តែមិនមែននៅក្របខណ្ឌ​ Premier League នោះទេ ពោលគឺរូបគេធ្លាប់លេងឲ្យក្រុម Middlesbrough នៅក្របខណ្ឌ​ Championship (លីគលំដាប់ទី២) ចន្លោះឆ្នាំ២០១៧ ដល់ ២០១៩ ក្នុងនោះគេបង្ហាញខ្លួនបាន៤០ប្រកួត ស៊ុតបញ្ចូលទីបាន៩គ្រាប់៕

  ខ្សែប្រយុទ្ធ Martin Braithwaite កាលនៅ  Middlesbrough
  ខ្សែប្រយុទ្ធ Martin Braithwaite កាលនៅ  Middlesbrough
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T