មិនឈឺក្បាលវិលមុខជាមួយពាក្យរិះគន់​ ចៀវៃ និងស្វាមី ប្រើប្រាស់ជីវិតសាមញ្ញ​ យ៉ាងមានក្ដីសុខ

//s4.kh1.co/32/320dbe9f8da40c64069a960038c5f832cdbc1c96.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

តារាស្រីល្បីឈ្មោះ Ruby Linជាមួយនឹងស្វាមី បានប្រទះ អ្នកទាំងពីរ ញុំស៊ុប ជាមួយសម្លៀកបំពាក់សាមញ្ញ អមជាមួយមិត្តភក្តិពួកគេពីរ បីនាក់

តៃវ៉ាន់៖  កាលពីថ្មីៗនេះ យោងតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា តារាសម្តែងស្រីល្បីឈ្មោះ Ruby Lin ហៅ ព្រះនាងចៀវៃ ត្រូវបាន ប្រទះឃើញនៅហាងស៊ុបមួយកន្លែង ជាមួយស្វាមីសំណព្វរបស់នាង និងមិត្តភក្តិពីរ បីនាក់ទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រឡេកទៅមើល អ្នកទាំងពីរ កំពុងឈរនៅខាងមុខហាង ជាមួយសម្លៀកបំពាក់បែបសាមញ្ញងាយៗ ដោយមិនបានពាក់ម៉ាស ងាយស្រួលចំណាំ និងប្រម៉ាញ់រូបថត​ ខណៈដែl មហាជនមិនបានឃើញ វត្តមានកូនស្រី  របស់ពួកគេ នៅកន្លែងនោះទេ។

យ៉ាងណាមិញ នេះមិនមែនលើកទីមួយទេ ដែលប្តី ប្រពន្ធតារា ដែលមានឥទ្ធពលមួយនេះ តែងតែសារព័ត៌មាន ចុះផ្សាយ ជារឿយៗ បើកបង្ហាញ និងចែករំលែក រូបភាព នៅក្នុងការរស់នៅប្រចាំថ្ងៃ បែបសាមញ្ញរបស់អ្នកទាំងពីរ បានធ្វើឲ្យកោតសរសើររាប់មិនអស់ពី សេចក្តីសុខបែបសុភមង្គល ក្នុងគ្រួសាររបស់ពួកគេ។

គួររម្លឹកផងដែរថា តារាស្រី វ័យ ៤៤ឆ្នាំរូបនេះ ត្រូវបានមហាជនវាយប្រហារជារឿយៗ ដោយកាលពេលកន្លងទៅនេះ ត្រូវបានមហាជនរិះគន់ ​ ក្រោយពេលបានបែកធ្លាយរូបភាព នៅពេលដែលរូបនាង បានសិ្នតស្នាលជាមួយបុរសប្លែកមុខម្នាក់ ដែលគ្មានវត្តមាន Wallace Huo នៅទីនោះ៕

សូមទស្សនារូបខាងក្រោម៖

Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin
Ruby Lin និងស្វាមី
Ruby Lin និងស្វាមី
Ruby Lin និងស្វាមី
Ruby Lin និងស្វាមី
Ruby Lin និងស្វាមី បានប្រទះឃើញក្នុងហាងស៊ុបមួយកន្លែង
Ruby Lin និងស្វាមី បានប្រទះឃើញក្នុងហាងស៊ុបមួយកន្លែង
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T