ទីភ្នាក់ងារសន្តិសុខជាតិ បានព្រមានដល់យោធាអាមេរិក លើការប្រើប្រាស់មុខងារទីតាំង ដែលអាចបង្កហានិភ័យមកលើប្រទេសជាតិ

//s4.kh1.co/38/38e1c7b384a213904ee65b275b3478ee5a9a71e4.jpg
បច្ចេកវិទ្យា

 ០៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ទីភ្នាក់ងារនេះបានបន្ថែមទៀតថា ទិន្នន័យទីតាំងមានតម្លៃខ្លាំងណាស់ ហើយត្រូវតែការពារ។

អាមេរិក៖ ទីភ្នាក់ងារសន្តិសុខជាតិ (NSA) បានណែនាំយោធាអាមេរិក និងក្រុមស៊ើបការណ៍សម្ងាត់អាមេរិក ឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីការពារទិន្នន័យទីតាំងរបស់ពួកគេ។ ទីភ្នាក់ងារអះអាងថា ឧបករណ៍និងកម្មវិធីប្រមូលព័ត៌មានអាចបង្កការគំរាមកំហែង ដល់សន្តិសុខជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ទីភ្នាក់ងារនេះបានបន្ថែមទៀតថា ទិន្នន័យទីតាំងមានតម្លៃខ្លាំងណាស់ ហើយត្រូវតែការពារ។ វាអាចបង្ហាញព័ត៌មានលម្អិតអំពីចំនួនអ្នកប្រើប្រាស់ នៅក្នុងតំបន់តែមួយ និងការផ្លាស់ប្ដូរទីតាំងរបស់អ្នកប្រើប្រាស់ផងដែរ ហើយវាអាចបង្ហាញពីទំនាក់ទំនងរវាងអ្នកប្រើប្រាស់និងទីតាំងនានា។ NSA ក៏បានព្រមានប្រឆាំងនឹងការប្រើប្រាស់ឧបករណ៍តាមដាន និងនាឡិកាវៃឆ្លាត (smartwatches) ផងដែរ។

នៅពេលនិយាយអំពីវិធីការពារ ទីភ្នាក់ងារមានការផ្ដល់យោបល់ដូចគ្នាជាច្រើន ដែលអ្នកប្រើប្រាស់អាចស្វែងរកបានតាមរយៈអ៊ីនធឺណេត។ អ្នកប្រើប្រាស់គ្រាន់តែបិទមុខងារទីតាំង នៅពេលមិនចាំបាច់ និងអនុញ្ញាតឲ្យឧបករណ៍ដំណើរការលើមុខងារកាន់តែតិច។ ទីភ្នាក់ងារក៏បានប្រាប់ដែរថា ឲ្យអ្នកប្រើប្រាស់បិទមុខងារស្វែងរកទីតាំងឧបករណ៍ដែលជ្រុះបាត់ ឬភ្លេចកន្លែងដាក់ផងដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T