ភ្នំពេញៈ គ្រោះថ្នាក់រថយន្តដ៏រន្ធត់បង្កដោយរថយន្ត ហ្វុយហ្សូបើកបុករ៉ឺម៉កដឹកដូងពេញទំហឹង ហើយកិន ដាច់ក្បាល ស្រ្តីជាប្រពន្ធជាប់តាមកង រថយន្តរហូតជាង១០ម៉ែត្រ រីឯបុរសជាប្តីរងរបួសបាក់ភ្លៅបន្សល់ នូវភាពសោកសៅរ៍យ៉ាង ក្រៃឡែង។

ហេតុការណ៍គ្រោះដ៏សែនរន្ធត់លើប្តីប្រពន្ធអ្នកលក់ដូងនេះ បានកើតឡើងនាវេលាម៉ោង ១២ និង៣០នាទីថ្ងៃអា ទិត្យ ទី២៨  ខែមេសា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវចំការដូងខាងត្បូងស្ពានព្រែកជ្រៃ២០០ម៉ែត្រ ក្នុងសង្កាត់ ស្ពានថ្ម ខណ្ឌដង្កោ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តហ្វុយហ្សូ ពាក់ស្លាកលេខ ភ្នំពេញ 3B-1304 បើកបរក្នុងទិសដៅ ពីជើងទៅត្បូងយ៉ាងលឿន លុះដល់ចំណុចកើតហេតុកន្លែងដែលផ្លូវកោងខ្លាំងនោះ បានជ្រុលទៅបុករ៉ឺម៉កដឹកដូងបើកបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹង។

បន្ទាប់ពីបុកហើយនោះ រថយន្តនេះបានកិនបុរសជាប្តីបាក់ភ្លៅ រីឯស្រ្តីជាប្រពន្ធវិញ ត្រូវរថយន្តកិនដាច់ក្បាលជាប់ តាមកង់រថយន្តអូសរហូតដល់ជាង១០ម៉ែត្រ ពេលរថយន្តឈប់ទើបធ្លាក់ក្បាលចេញពីកង់រថយន្ត។

ស្រ្តីរងគ្រោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ តែបុរសជាប្តីមានឈ្មោះ ពៅ អាយុ ២២ឆ្នាំ ភូមិ-ឃុំរំចង់ ស្រុកសំរោង ខេត្តតាកែវ។

ក្រោយកើតហេតុបុរសជាអ្នកបើកបររថយន្តបង្កហេតុ បានរត់គេចខ្លួនបាត់ តែរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក។ ដោយឡែកជនរងគ្រោះ ជាប្តី ត្រូវបានបញ្ជូនទៅសង្រ្គោះ រីឯសពស្រ្តីជាប្រពន្ធយកទៅរក្សាទុករង់ ចាំក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណៃ៕















ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]