ថ្លៃណាស់លោកព្រះ! លោក Arteta ទិញឆ្កែមួយក្បាលទុកគ្រាន់យាមផ្ទះតម្លៃដល់ទៅ...

//s4.kh1.co/19/19d76fde22ce6c3169f0361c1f7781a6282eb030.jpg
កីទ្បា

 ០៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ក្រោយលើកពាន FA Cup លោក Arteta ទិញឆ្កែមួយក្បាលទុកឲ្យយាមផ្ទះតម្លៃដល់ទៅ២មុឺនផោន

អង់គ្លេស៖ លោកគ្រូបង្វឹក Mikel Arteta របស់ក្លិបកាំភ្លើងធំ Arsenal បានចំណាយលុយដល់ទៅ២មុឺនផោន (ឬប្រមាណ២មុឺន៦ពាន់ដុល្លារ) ដើម្បីទិញ ឆ្កែមួយក្បាលទុកឲ្យយាមផ្ទះ។ ឆ្កែរបស់លោក Arteta មួយនេះស្ថិតក្នុងប្រភេទ​ Dutch Shepherd ដែលធ្វើការទិញពីក្រុមបង្កើតពូជសត្វឆ្កែដ៏ល្បីមួយគឺក្រុម Elite Protection Dogs

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោកគ្រូបង្វឹក Mikel Arteta និងឆ្កែរបស់លោក
  លោកគ្រូបង្វឹក Mikel Arteta និងឆ្កែរបស់លោក

គួរឲ្យដឹងដែរថា គ្រូបង្វឹកសញ្ជាតិអេស៉្បាញរូបនេះបានផ្លាស់មកកាន់ក្លិបដែលមានមូលដ្ឋាន នៅភាគខាងជើងទីក្រុងឡុងដ៍តាំងពីខែធ្នូឆ្នាំមុនម្ល៉េះ ដោយមកទទួលតួនាទី ជាអ្នកចាត់ការទូទៅក្រុម Arsenal ។

ជាមួយគ្នានេះដែរ ដើម្បីរក្សាសុវត្ថិភាពនៅក្នុងបរិវេនផ្ទះ លោកក៏បានទិញពូជឆ្កែមួយក្បាលនេះដើម្បីធ្វើការការពារពីករណីចោរកម្ម ឬបទល្មើសផ្សេងៗដែលអាចកើតមានឡើង។

គួររម្លឹកថា កាលពីពេលថ្មីៗក៏មានករណីចោរលួចគាស់ផ្ទះរបស់ខ្សែបម្រើឆ្នើម Fabinho របស់ Liverpool ផងដែរ ដែលករណីនេះវាបានក្រើនរំលឹកដល់កីឡាករក៏ដូចជាគ្រូបង្វឹកដ៏ទែទៀតឲ្យយកចិត្តទុកដាក់ថែរក្សាការពារសុវត្ថិភាពនៅជុំវិញផ្ទះរបស់ពួកគេ។ 

ការហ្វឹកហាត់របស់ពូជឆ្កែ Dutch Shepherd
ការហ្វឹកហាត់របស់ពូជឆ្កែ Dutch Shepherd

ដោយឡែកក្រៅពីលោក Arteta ក៏មានកីឡាករកំពូលៗនៅ Premier League មួយចំនួនទៀតផងដែរ ដែលបានទិញពូជឆ្កែប្រភេទនេះ យកទៅយាមផ្ទះរបស់ពួកគេ ក្នុងនោះមានដូចជាកីឡាករ Jack Wilshere ​និង Hugo Lloris ជាដើម៕

ពូជឆ្កែ Dutch Shepherd
ពូជឆ្កែ Dutch Shepherd

ប្រភពdailymail

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T