លីបង់ប្រកាសកាន់ទុក្ខ​​ដល់​ជនរងគ្រោះ ក្នុងហេតុការណ៍ផ្ទុះ​ឃ្លាំងផ្ទុកសារធាតុគីមីនៅរដ្ឋធានីបៃរូត

//s4.kh1.co/10/10055c77242df12e1ba4a18781e4d01bf3e1608a.jpg
សង្គម

 ០៥-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ប្រទេសលីបង់បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ ក្នុងហេតុការណ៍ផ្ទុះ​ឃ្លាំងផ្ទុកសារធាតុគីមីនៅរដ្ឋធានីបៃរូត

បៃរូត៖ ប្រទេសលីបង់បានប្រកាសកាន់ទុក្ខរយៈពេល៣ថ្ងៃ​ បន្ទាប់ពីហេតុការណ៍ផ្ទុះឃ្លាំងដាក់សារធាតុអាម៉ូញ៉ូមនីត្រាត បានកើតឡើងកាលពីថ្ងៃអង្គារ ដែលបណ្តាលឱ្យចំនួន ៧៨នាក់ស្លាប់ និង​ជាង ៤,០០០នាក់ផ្សេងទៀត ត្រូវរងរបួសធ្ងន់ស្រាល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កំពង់ផែត្រូវបរងការបំផ្លាញ​
 កំពង់ផែត្រូវបរងការបំផ្លាញ​

ប្រធានាធិបតីលីបង់ លោក Michel Aoun បានធ្វើការស្តីបន្ទោសចំពោះការធ្វេសប្រហែស ដែលយកសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២,៧៥០តោន ទៅរក្សាទុកក្នុងឃ្លាំង​​​អស់រយៈពេល ៦ឆ្នាំ ដោយមិនមានវិធានការការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនេះ លោកក៏​បានកោះប្រជុំគណៈរដ្ឋមន្រ្តីបន្ទាន់ ដែលបានរៀបចំឡើងនៅថ្ងៃពុធនេះ ​ហើយគ្រោងធ្វើការប្រកាសអាសន្នចំនួនពីរសប្តាហ៍ ព្រមទាំងធ្វើពិធីកាន់ទុក្ខរយៈពេល៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃពុធនេះទៅ​។

ហេតុការណ៍ផ្ទុះដ៏ខ្លាំងនេះ បានបង្កឲ្យមានការខូចខាត​យ៉ាងច្រើនសន្ធឹកសន្ធាប់
ហេតុការណ៍ផ្ទុះដ៏ខ្លាំងនេះ បានបង្កឲ្យមានការខូចខាត​យ៉ាងច្រើនសន្ធឹកសន្ធាប់

គួរឱ្យដឹងដែរថា ​រហូតមកទល់ពេលនេះ ក្រុមអ្នកជួយសង្គ្រោះ​នៅតែបន្តរុករកមនុស្សតាមគំនរបាក់បែក ខណៈដែលចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះដែរ ​ប្រធានាធិបតី​លីបង់ ក៏បានប្រកាសផងដែរថា រដ្ឋាភិបាលនឹងបញ្ចេញកញ្ចប់ថវិកាបន្ទាន់ចំនួន ៦៦លានដុល្លារអាមេរិក ដើម្បីជួយសម្រួលដល់ជនរងគ្រោះ៕

មនុស្សជាង៤ពាន់នាក់បានរងរបួស ក្នុងហេតុការណ៍អាក្រក់មួយនេះ
មនុស្សជាង៤ពាន់នាក់បានរងរបួស ក្នុងហេតុការណ៍អាក្រក់មួយនេះ
រដ្ឋាភិបាលប្រទេសនេះ គ្រោងប្រកាសអាសន្នរយៈពេល ២សប្តាហ៍
រដ្ឋាភិបាលប្រទេសនេះ គ្រោងប្រកាសអាសន្នរយៈពេល ២សប្តាហ៍
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T