ស្អាតដូចតុក្កតាហើយ! ពេល សុខ ពិសី តែងខ្លួនឈុតនេះ (មានវីដេអូ)

//s4.kh1.co/39/39f53e28aa46af2fbc3b72e939d15e7874acfd2d.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

អ្នកណាៗក៏ដឹងដែរ បើនិយាយពីសម្រស់ កញ្ញា សុខ ពិសី គឺជាតារាចម្រៀងស្រីមួយរូប មានភាពស្រស់ស្អាតដាច់គេ តាំងពីចុងក្បាល ដល់ចុងជើង និយាយរួមគឺ សម្រស់របស់នាងស្អាតខ្លាំងតែម្ដង។

ភ្នំពេញ៖ ជាការពិតណាស់ សម្រាប់កំពូលតារាចម្រៀងស្រី កញ្ញា សុខ ពិសី ទន្ទឹមនឹងមានកេរ្ដិ៍ឈ្មោះល្បីល្បាញរាប់ឆ្នាំ ទៅលើទឹកដមសម្លេងដ៏ផ្អែមស្រទន់ហើយ បើនិយាយពីរូបសម្រស់វិញ នាងគឺជាតារាចម្រៀងមួយរូប ដែលមានភាពស្រស់ស្អាតទាក់ទាញខ្លាំង តាំងពីក្បាលដល់ចុងជើងតែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ យើងឃើញថា តារាចម្រៀងដែលមានឥទ្ធិពលខ្លាំងក្នុងផលិតកម្មសាន់ដេរូបនេះ បើទោះបីជាពេលបច្ចុប្បន្នមានវ័យកាន់តែជ្រេទៅមុខ ពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងណាក្ដី ប៉ុន្តែសម្រាប់រូបរាងកាយ និងសម្រស់របស់នាង គឺនៅតែមិនចាស់តាមវ័យនោះឡើយ ផ្ទុយទៅវិញ យើងនៅតែសង្កេតឃើញថា សុខ ពិសី កាន់តែលេងខ្លួនស្អាតទៅៗ មិនថាក្នុងកាលៈទេសៈបែបណា ឈុតសម្លៀកបំពាក់បែបណា យើងនៅតែឃើញថា តារាស្រីរូបនេះស្អាតលេចធ្លោទាក់ទាញគ្រប់ពេលផងដែរ។

ហើយនាពេលថ្មីៗនេះ តារារូបនេះ ក៏ទើបតែបានបង្ហាញសម្រស់ដ៏ស្រស់សោភារបស់ខ្លួនសាជាថ្មីនៅលើគណនីបណ្ដាញសង្គម ដោយក្នុងនោះ សម្រាប់ការតុបតែងខ្លួនរបស់នាងលើកនេះ គឺកាន់តែប្លែកភ្នែកទៀតហើយ ទាំងការផាត់មុខ ធ្វើសក់ និងសម្លៀកបំពាក់ មើលទៅពិតជាស្រស់ស្អាតខ្លាំងដូចទៅនឹង ព្រះនាងនៅក្នុងរឿងគំនូរជីវចលយ៉ាងអីចឹង។ 

យ៉ាងណាមិញ ចំណុចទាំងនោះហើយ នៅពេលដែលបណ្ដាអ្នកគាំទ្របានឃើញហើយ ពិតណាស់ថាច្បាស់ជាទប់ចិត្តសរសើរមិនបានទេ សម្រាប់រូបភាពដ៏ទាក់ទាញទាំងនោះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាព និង វីដេអូខាងក្រោម៖

សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T