ថ្ងៃចេញខែកូន ម៉ូលីកា លេងខ្លួនពាក់ពេជ្រធំៗមិនណយទេ

//s4.kh1.co/1f/1f6634357587b2f513c181ffee1de9d0e2563eb8.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០២០ ១២ល្ងាច · ៤ ឆ្នាំមុន

នៅក្នុងថ្ងៃចេញខែកូនស្រី អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា និង ស្វាមី បានរៀបចំពិធីចេញខែឲ្យកូនស្រី យ៉ាងរីករាយ ពោរពេញដោយស្នាមញញឹម និងក្ដីសុខជាទីបំផុត

ភ្នំពេញ៖ ចាប់តាំងពីទទួលបានសមាជិកថ្មីម្នាក់ ដែលជាកូនស្រីសំណព្វមក ជីវិតប្ដីប្រពន្ធរបស់ អតីតតារាចម្រៀង អ្នកនាង ម៉ូលីកា កាន់តែមានសុភមង្គល និងភាពផ្អែមល្អែមសារជាថ្មីម្ដងទៀត បន្ទាប់ពីធ្លាប់មានរឿងឈ្លោះគ្នា ស្ទើរតែចែកផ្លូវគ្នា ថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណា បច្ចុប្បន្ននេះ ទំំនាក់ទំនងរបស់់អ្នកទាំងពីរកាន់តែមានក្ដីសុខ ដោយមានចំណងស្នេហ៍ដែលជាកូនស្រីមុខមាត់គួរស្រលាញ់ម្នាក់ ជួយជម្រុញឲ្យគ្រួសារអ្នកទាំងពីរវិលត្រលប់មកមានភាពល្អូកល្អើននឹងគ្នា មិនត្រឹមតែប៉ុណ្ណោះ ស្វាមីរបស់នាង ថែមទាំងមានការយកចិត្តទុកដាក់ចំពោះនាង យ៉ាងខ្លាំង ដោយបានមើលថែរក្សានាងយ៉ាងដិតដល់ ក្នុងអំឡុងពេលសម្រាលកូនរួច មិនឲ្យនាងមានភាពលំបាកអ្វីសោះឡើយ។ 

ជាក់ស្ដែង កាលពីមុននេះបន្តិច អ្នកនាង ម៉ូលីកា បានបង្ហាញរូបភាព ដែលខ្លួន និងស្វាមី បានរៀបចំពិធីចេញខែឲ្យកូនស្រីសំណព្វរបស់ខ្លួន ដែលមកទល់នឹងពេលនេះ កូនស្រីរបស់នាងមានអាយុ ១ ខែទៅហើយ ជាពិសេស នៅក្នុងពិធីមួយនេះ ពិតជាធ្វើឲ្យហ្វេនៗជាច្រើន មើលឃើញថា នៅក្នុងគ្រួសាររបស់នាង កាន់តែមានភាពរីករាយយ៉ាងខ្លាំង ពោរពេញដោយស្នាមញញឹម ព្រមទាំងរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត  គួរជាទីពេញចិត្តពីហេ្វនៗជាច្រើន។

លើសពីនេះនៅក្នុងថ្ងៃពិសេសមួយនេះ អ្នកម្តាយសម័យថ្មីរូបនេះ បានធ្វើការតុបតែងខ្លួនក្នុងឈុតប្រពៃណី រំលេចជាមួយនឹងគ្រឿងពេជ្រ យ៉ាងចាំងភ្នែក តម្លៃរាប់ម៉ឺនដុល្លារតែម្តង៕

សូមទស្សនារូបភាពខាងក្រោម៖ 

ម៉ូលីកា 
ម៉ូលីកា 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង កូនស្រី 
ម៉ូលីកា និង កូនស្រី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា និង ស្វាមី 
ម៉ូលីកា ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា និង ស្វាមី ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា និង ស្វាមី ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា និង ស្វាមី ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា និង ស្វាមី ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា និង ស្វាមី ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា និង ស្វាមី ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា និង ស្វាមី ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា និង ស្វាមី ក្នុងពិធីចេញខែកូនស្រី 
ម៉ូលីកា
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T