ក្រោយជាប់លើកោះរ៉ុង ៣ថ្ងៃ ពេលនេះ ខាន់ ជេមស៍ មកដល់ក្រុងព្រះសីហនុដោយសុវត្ថិភាព

//s6.kh1.co/5e/5e6bd9a4f5c23317425483dbf2be067ac6cb7a3e.jpg
តារា & កម្សាន្ដ

 ០៥-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

ក្រោយបង្ហោះថាខ្លួនជាប់នៅលើកោះរ៉ុង ៣ថ្ងៃរួចមក ពេលនេះ ខាន់ ជេមស៍ បានត្រឡប់មកដល់ក្រុងព្រះសីហនុវិញដោយសុវត្ថិភាព។

ក្រុងព្រះសីហនុ៖ លោក ខាន់ ជេមស៍ ជាតារាចម្រៀងមួយរូប ដែលបានជើងចូលសិល្បៈមិនក្រោម ១០ឆ្នាំ តែតារាច្រៀងប្រុសរូបនេះ នៅតែអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនស្ទើរតែគ្រប់ទិសទី ម្យ៉ាងវិញទៀត លោកតែងតែបទចម្រៀងថ្មីៗសម្រាប់ហ្វេនៗ និងមានអ្វីថ្មីៗជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ លោក ខាន់ ជេមស៍ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនព្រួយបារម្ភពីសុខទុក្ខរបស់លោកផ្ទាល់ ក្រោយតារាប្រុសរីបនេះ បានបង្ហោះសារខ្លីថា ខ្លួនកំពុងជាប់នៅលើកោះរ៉ុងចំនួន ៣ថ្ងៃមិនអាចត្រឡប់មកកាន់ក្រុងព្រះសីហនុវិញបាននោះ។ មូលហេតុដែល តារាចម្រៀងប្រុសរូបនេះ ជាប់នៅលើកោះរ៉ុង ក៏ដោយសារពេលនោះ មានភ្លៀងធ្លាក់ខ្លាំង ព្រមទាំងមានព្យុះ ធ្វើឲ្យទឹករលកសមុទ្របកបោកខ្លាំង ដែលបណ្ដាលឲ្យលោកមិនហ៊ានសម្រេចចិត្តឆ្លងទូកមកកាន់ក្រុងព្រះសីហនុវិញយ៉ាងដូច្នេះ។ 

ជាក់ស្ដែង ក្រោយជប់នៅលើកោះរ៉ុង ពេលនេះ លោកបានមកកាន់ក្រុងព្រះសីហនុដោយសុខសុវត្ថិភាព ព្រមទាំងបង្ហោះសារនិយាយយ៉ាងដូច្នេះថា៖ 

ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកពូឯកឧត្តមអភិបាលខេត្ត គួច ចំរើន និងលោកពូស្នងការ ជួន ណារឹន្ទ ព្រមទាំងលោក ឧកញ៉ា ទៀ វិចិត្រ និងអាជ្ញាធរដែនដីដែលបានយកចិត្តទុកដាក់ក្នុងជួសម្រួលដល់ពួកយើងបានមកដល់ក្រុងព្រះសីហនុវិញដោយសុវត្ថិភាព។

សម្ដី ខាន់ ជេមស៍

ដោយឡែក បន្ទាប់ពី លោក ខាន់ ជេមស៍ បានមកកាន់ក្រុងព្រះសីហនុដោយសុខសុវត្ថិភាពរួច មានអ្នកគាំទ្រជាច្រើន បានស្ដែងចេញនៅក្ដីរំភើបក្រោយ លោកបានឆ្លងកាត់ផ្លូវទឹកដោយសុវត្ថិភាពយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖​

   លោក ខាន់ ជេមស៍ 
   លោក ខាន់ ជេមស៍ 
   លោក ខាន់ ជេមស៍ 
   លោក ខាន់ ជេមស៍ 
   លោក ខាន់ ជេមស៍ 
   លោក ខាន់ ជេមស៍ 
   លោក ខាន់ ជេមស៍ 
   លោក ខាន់ ជេមស៍ 
   លោក ខាន់ ជេមស៍ 
   លោក ខាន់ ជេមស៍ 
រូបភាព និងសារបង្ហោះ  លោក ខាន់ ជេមស៍ 
រូបភាព និងសារបង្ហោះ  លោក ខាន់ ជេមស៍ 
ខាន់ ជេមស៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T