ភ្នំពេញ៖ អតិថិជនមួយរូប ដែលជាជនរងគ្រោះដោយការបោកប្រាស់ពីក្រុមហ៊ុន Car52state បាននិយាយថា គេបានដាក់ពាក្យ បណ្តឹងចំពោះប្រធានក្រុមហ៊ុន Car52state ដោយសារតែរឿង បោកយកប្រាក់កក់ ក្នុងកិច្ចសន្យា ទិញលក់រថយន្តមានតម្លៃ រាប់ម៉ឺនដុល្លារអាមេរិក ដោយចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់ ។

តាមឯកសារដែលបង្ហាញពីភាគីជនរងគ្រោះ គឺប្រធានក្រុមហ៊ុន Car52state មានឈ្មោះ ហុង ណារ៉ា បាន ទទួលប្រាក់កក់ចំនួន២២៥០០ដុល្លារ អាមេរិកក្នុងកិច្ចសន្យា មួយទិញ លក់រថយន្ត ដែលមានតម្លៃ ៤៥០០០ដុល្លារអាមេរិក ។ ក្នុងកិច្ចសន្យានោះប្រធានក្រុមហ៊ុន Car52state បានសន្យា ថានឹងប្រគល់ រថយន្តនៅថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៣ ដោយបានចេញមូលប្បទានប័ត្រ ដើម្បីបើប្រាក់កក់នោះវិញបើគ្មាន រថយន្តប្រគល់ឲ្យអ្នកទិញ ។

ប៉ុន្តែរហូតមកទល់ពេនេះប្រធានក្រុមហ៊ុន Car52state មិនបានប្រគល់រថយន្តដល់ទិញ ហើយមូលប្បទាន ប័ត្រទៀតសោត ក៏គ្មានប្រាក់ដែរ ។

អតិថិជនដែលជាជនរងគ្រោះបានថ្លែងថាមូលហេតុដែលគាត់សម្រេចចិត្ត ប្តឹងនេះគឺដោយសារតែ ប្រធាន ក្រុមហ៊ុន Car52state ឈ្មោះ ហុង ណារ៉ា នោះមិនព្រមអើពើដោះស្រាយ បញ្ហា ឡើយ ។

ជាមួយនឹងការចោទប្រកាន់ ខាងលើនេះ គេនៅមិនទាន់អាចទាក់ទង សុំការបំភ្លឺពីលោក ហុង ណារ៉ា នៅឡើយទេ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣នេះ ៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]