សម័យ COVID-១៩! គ្រប់កីឡាករទាំងអស់ក្នុងលីគបាល់ទាត់កូរ៉េខាងត្បូងតម្រូវឱ្យធ្វើតេស្តរកជំងឺនេះ

//s4.kh1.co/05/057ee27d4bf8c3775355fcf5d5b5b815f5bfe918.jpg
កីទ្បា

 ០៥-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងនឹងធ្វើតេស្តរកជំងឺ COVID-១៩ លើកីឡាករ និងគ្រូបង្វឹកទាំងអស់ក្នុងក្រុមទាំង ២២ របស់ខ្លួនដែលបានចែកជា ២ ក្របខ័ណ្ឌនៅសប្តាហ៍ក្រោយនេះ

កូរ៉េខាងត្បូង៖ សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងធ្វើតេស្តរកជំងឺ COVID-១៩ ជាលើកទី ២ លើកីឡាករ និងគ្រូបង្វឹកទាំងអស់ក្នុងក្រុមទាំង ២២ របស់ខ្លួនដែលបានចែកជា ២ ក្របខ័ណ្ឌនៅសប្តាហ៍ក្រោយដែលនេះគឺជាផ្នែកមួយនៃវិធានការណ៍ការពារជាមុនប្រឆាំងនឹងជំងឺ COVID-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សហព័ន្ធកីឡាបាល់ទាត់អាជីពកូរ៉េ  (K League) បាននិយាយថាក្រុមទាំង ១២ ដែលស្ថិតក្នុងក្របខ័ណ្ឌលីកទី ១ និងក្លិបចំនួន ១០ នៅលីកលីគទី ២ នឹងត្រូវឆ្លងកាត់ការធ្វើតេស្តម្ដងទៀត បន្ទាប់ពីមានការធ្វើតេស្តរួមគ្នាលើកដំបូងរបស់ពួកគេកាលពីខែមេសា។

ពានរង្វាន់ K League
ពានរង្វាន់ K League

របាយការណ៍បាននិយាយថា លទ្ធផលតេស្តគួរតែត្រូវបានរាយការណ៍ទៅលេខាធិការដ្ឋាន K League​ នៅថ្ងៃទី ១៤ ខែសីហា។

មុនពេលរដូវកាលឆ្នាំ ២០២០ បានចាប់ផ្តើមនៅខែឧសភា មានមនុស្សចំនួន ១៤៤២ នាក់ក្នុងក្រុមទាំង ២២ របស់ K League បានឆ្លងកាត់ការធ្វើតេសត៍រកជំងឺ COVID-១៩ រួចហើយ ប៉ុន្តែលទ្ធផលធ្វើតេស្តគឺអវិជ្ជមាន៕

K League ក្របខ័ណ្ឌលីកទី ១
K League ក្របខ័ណ្ឌលីកទី ១
K League ក្របខ័ណ្ឌលីកទី ២
K League ក្របខ័ណ្ឌលីកទី ២

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T