ក្មេងមែន ប៉ុន្តែមាំណាស់! Man Utd សម្រេចចិត្ត ផ្ដល់កិច្ចសន្យារយៈពេល៤ឆ្នាំទៀតឲ្យតារាវ័យក្មេងរូបនេះ

//s6.kh1.co/54/542387b994817f26b3638b9c5259e307f7ff47d9.jpg
កីទ្បា

 ០៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man Utd សម្រេចចិត្តចុះកិច្ចសន្យារយៈពេល៤ឆ្នាំទៀតឲ្យតារាវ័យ១៩ឆ្នាំ Brandon Williams

អង់គ្លេស៖ បន្ទាប់ពីបង្ហាញទម្រង់លេងបានយ៉ាងល្អឲ្យឈុតធំរបស់ក្លិបបិសាចក្រហម Manchester United នៅក្នុងរដូវកាលដំបូងរបស់ខ្លួន កីឡាករ Brandon Williams ត្រូវបានក្លិបដែលដឹកនាំដោយលោក  OLe Gunnar Solskjaer មួយនេះបន្តកិច្ចសន្យាថ្មីឲ្យចំនួន៤ឆ្នាំទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Brandon Williams
  កីឡាករ Brandon Williams

ខ្សែការពារស្លាបឆ្វេងរូបនេះនឹងនៅបន្តលេងឲ្យ Man Utd រហូតដល់ឆ្នាំ២០២៤ ដោយទទួលបានប្រាក់ពលកម្មចំនួន៤៤០០០ផោន (ឬប្រមាណ៥៨០០០ដុល្លារ) ក្នុងមួយសប្តាហ៍។ គួរឲ្យដឹងដែរថា Williams បង្ហាញខ្លួនឲ្យឈុតធំរបស់ Man Utd ដំបូងកាលពីខែកញ្ញាឆ្នាំ២០១៩ ពេលយកឈ្នះក្លិប Rochdale នៅក្នុងពានរង្វាន់ Carabao Cup ហើយគិតមកទល់ពេលនេះរនាំងការពារវ័យ១៩ឆ្នាំ បង្ហាញខ្លួនសរុបបានចំនួន៣៣ប្រកួតហើយ៕ 

  កីឡាករ Brandon Williams
  កីឡាករ Brandon Williams

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T