ញាក់សាច់! ត្រឹមមួយថ្ងៃសោះ ប្រទេសនៅតំបន់អាស៊ានមួយនេះ មានអ្នកឆ្លង COVID-19 ជាង ៦,០០០នាក់

//s4.kh1.co/30/30815f8a626e6a625ea433acc680be1a7b7c6917.jpg
សង្គម

 ០៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែសីហា ម្សិលមិញនេះ ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីរហូតដល់៦,៣៥២ករណី ដែលជាកំណើនខ្ពស់បំផុត ក្នុងរយៈពេល១ថ្ងៃ...

ហ្វីលីពីន៖ នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែសីហា ម្សិលមិញនេះ ប្រទេសហ្វីលីពីនបានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ៦,៣៥២ករណី ដែលជាកំណើនខ្ពស់បំផុត ក្នុងរយៈពេលថ្ងៃ និងច្រើនជាងគេបំផុតផងដែរ បើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការដកស្រង់ពីសារព័ត៌មានអន្ដរជាតិ CNA

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួលេខខាងលើ គឺជាកំណត់ត្រាកើនឡើងលើកទីហើយ សម្រាប់ប្រទេសហ្វីលីពីន ក្នុងរយៈពេលថ្ងៃកន្លងមកនេះ។ ហើយតាមរយៈការកើនឡើងខ្ពស់ៗជិតមួយសប្ដាហ៍មកនេះ បានធ្វើឱ្យករណីឆ្លងសរុបទូទាំងប្រទេសកើនឡើងដល់ ១១២,៥៩៣នាក់ ដោយក្នុងនោះមានមនុស្សចំនួន ២,១១៥នាក់បានស្លាប់បាត់បង់ជីវិត។

យ៉ាងណាមិញ នៅថ្ងៃអង្គារមិ្សលមិញនេះដែរ ខេត្ដនានាដែលនៅក្បែររដ្ឋធានីម៉ានីល រួមនឹងរដ្ឋធានីនេះផ្ទាល់ បានត្រឡប់មកស្ថិតក្រោមវិធានការយ៉ាងតឹងរុឹងវិញ ក្នុងរយៈពេលសប្ដាហ៍ទៀត បន្ទាប់ពីការរឹតបន្ដឹងត្រូវបានបន្ធូរបន្ថយកាលពីខែមិថុនាកន្លងទៅ ហើយលើសពីនេះ ផ្លូវមួយចំនួនក៏ត្រូវបានអាជ្ញាធរហ្វីលីពីនផ្អាកសកម្មភាពសិនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
ហ្វីលីពីន
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T