ទារិកាដែលគេយក បោះបង់ចោលនៅគំនរសម្រាម ពេលនេះមានអ្នកយកទៅមើលថែហើយ

//s4.kh1.co/a9/a9ef98965daccbf392a5b520a09418bf958abb30.jpg
សង្គម

 ០៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ក្រោយមហាជនជាច្រើនបានឃើញនៅព័ត៌មាន ឃើញទារិកាត្រូវបានបានគេបោះបង់ចោលនៅកន្លែងគំនរសម្រាមរួចមក ធ្វើឲ្យពួកគេរិះគន់ទៅលើម្ដាយយ៉ាងចាស់ដៃ ដែលទុក្ខកូនចោលយ៉ាងដូច្នេះ។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានរឿងផ្ទុះខ្លាំងនៅលើបណ្ដាញសង្គម ដោយមានទារិកាទើបតែនឹងកើត ត្រូវបានម្ដាយយកមកបំបោះបង់ចោលនៅជិតគំនរសម្រាម ជាប់បង្គោលភ្លេីង មួយកន្លែង នៅម្ដុំមជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ដោយទារិកាមួយនេះត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសម្រាម ប្រទះឃើញនៅលើគំនរសម្រាមផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទារិកាទើបតែកើតហើយត្រូវបោះបង់ចោលយ៉ាងអណោចអធមនោះ យើងសង្កេតឃើញថា នាងមានមុខមាត់ស្អាត គួរឲ្យក្នាញ់តែម្ដង តែអកុសលត្រូវបានម្ដាយបង្កើតយកមកបោះបង់ចោលយ៉ាងដូច្នេះ តែទោះបីជាយ៉ាងណា  ពេលនេះទារិកាត្រូវបានគេយកទៅពិនិត្យមើលសុខភាពជាមុនផងដែរ មុននឹងប្រគល់ឲ្យអង្គការ ឬ ​អាណាព្យាបាល​ណាមួយ បានយកទៅចិញ្ចឹមបីបាច់ស្របច្បាប់នៅពេលក្រោយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង យើងអាចនិយាយបានថា ទារិកាម្នាក់នេះពិតជាអាយុថ្លៃ ដែលមានបងប្អូនប្រជាពលរដ្ឋយើងបានជួបប្រទះ និងរាយការទៅអាជ្ញាធរសង្កាត់ ម្យ៉ាងវិញទៀតក្រោយយកទារិកាពីគំនរសម្រាម និងយកទៅពិនិត្យនោះ ពេលនេះនាងមានសុខភាពល្អផងដែរ។ គួរបញ្ជាក់ផងដែរថា ទារិកាទើបនឹងកើតគេរើសចេញពីគំនរសម្រាមនោះ ពេលនេះមានគេយកទៅថែទាំធ្វើជាកូនចិញ្ចឹមហើយ ដោយឡែក ក្រោយពេលអ្នកលេងបណ្ដាញសង្គមជាច្រើនអ្នកបានចូលរួមអបអរ និងជូនពរនាងទៀតផង៕

ប្រភពរូបភាព៖ Meov Toch Kon Meov

សូមទស្សនារូបភាពខាងក្រោម៖ 

គំនរសំរាមដែលគេយកទារិកាទៅបោះបង់ចោល
គំនរសំរាមដែលគេយកទារិកាទៅបោះបង់ចោល
ទារិកាគេបោះបង់ចោល នៅគំនរសំរាម
ទារិកាគេបោះបង់ចោល នៅគំនរសំរាម
ទារិកាគេបោះបង់ចោល នៅគំនរសំរាម
ទារិកាគេបោះបង់ចោល នៅគំនរសំរាម
ទារិកាគេបោះបង់ចោល នៅគំនរសំរាម
ទារិកាគេបោះបង់ចោល នៅគំនរសំរាម
ទារិកាគេបោះបង់ចោល នៅគំនរសំរាម
ទារិកាគេបោះបង់ចោល នៅគំនរសំរាម
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T