ភ្នំពេញ៖ ស្រ្តីម្នាក់ត្រូវរង របួសធ្ងន់ធ្ងរ ក្នុងខណៈដែល ស្រ្តីរូបនេះបានជិះ ម៉ូតូមួយគ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅ តាមបណ្តោយ ផ្លូវម៉ៅសេទុង ហើយត្រូវ ក្មេងទំនើងម្នាក់ វ័យជាង ២០ ឆ្នាំ បានបើករថយន្តស៊េរី ទំនើបមួយ គ្រឿងម៉ាក ព្រូស ពណ៌ស មកបុក ពីក្រោយពេញ ទំហឹង កាលពីវេលាម៉ោង ២០ នឹង ៣០ នាទីយប់ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៣ នៅចំណុចផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

សាក្សីដែលបានឃើញហេតុការណ៍នេះបានឲ្យដឹងថា មុន ពេលកើតហេតុគេសង្កេតឃើញស្រ្តីម្នាក់វ័យជាង ៣០ ឆ្នាំបានជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់ ពណ៌ខ្មៅ  ពាក់ស្លាកលេខ កណ្តាល 1E 7464  ជិះតាមបណ្តោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅពី លិចទៅលិច ខណៈបើកមកដល់ចំណុចមុខធានាគារអេ ស៊ី លីដា ក៏ត្រូវក្មេងទំនើង ម្នាក់វ័យជាង ២០ ឆ្នាំបានបើករថយន្តមួយគ្រឿង ម៉ាក ព្រូស ពណ៌ស ពាកស្លាកលេខកណ្តាល 2A 8696 បើកពីក្រោយស្រ្តីរងគ្រោះក្នុងល្បឿនយ៉ាងលឿន ក៏បណ្តាលឲ្យរេចង្កូតបុកចំពីក្រោយពេញទំហឹងតែម្តង ធ្វើឲ្យស្រ្តីជាម្ចាស់ម៉ូតូដួលបោកខ្លួនទៅនឹងថ្នល់រងរបួសធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ភ្លាមៗតែម្តង ។ ចំណែកម៉ូតូនឹងរថយន្តបង្កហេតុក៏ត្រូវរងការខូចខាតយ៉ាងដំណំផងដែរ ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននឹងនគរបាលចរាចរណ៍ខណ្ឌចំការមន ចុះមកវាស់វែង នឹងដកហូតរថយន្តបង្កហេតុ នឹងម៉ូតូរបស់ស្រ្តីរងគ្រោះ ទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលខណ្ឌ ចំការមនរង ចាំដោះស្រាយតាមនីតិវិធីច្បាប់ ។ គួរបញ្ជាក់ថាគ្រោះថ្នាក់នេះបង្កឡើងដោយអ្នកបើកបររថយន្ត បង្កហេតុជាក្មេងទំនើង ហើយបើករថយន្ត មិនគោរពច្បាប់ នឹងបើកលឿន ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នេះ។ លើសពីនេះ ក្មេងទំនើង ដែលជាម្ចាស់រថយន្តបង្កហេតុ បានទាញយកម៉ាស៊ីថត ពីអ្នកកាសែត ថែមទៀត នឹងនិយាយពាក្យសម្តីមិនសមរួម ជាមួយសមត្ថកិច្ច នឹងអ្នកកាសែតទៀតផង ៕








ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]