សួរម្តងទៀត លក់អត់? Man City គ្រោងដាក់សំណើទៅ At.Madrid ម្តងទៀតដើម្បីទិញយកតារាវ័យ២០ឆ្នាំរូបនេះ

//s4.kh1.co/65/65fc5b1ece2dc90f5244b6b1fd9f25c5e635a3fa.jpg
កីទ្បា

 ០៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man City ដាក់សំណើទៅ At Madrid ម្តងទៀតហើយដើម្បីចរចាទិញយកតារាឆ្នើមវ័យក្មេង Joao Felix

បរទេស៖ ក្លិប Manchester City ត្រូវបានគេរាយការណ៍មកថាបានធ្វើការទាក់ទងទៅក្រុមការងាររបស់ក្លិប Atletico Madrid ម្តងទៀតហើយដើម្បីចរចាទិញយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិព័រទុយហ្កាល់ Joao Felix មកកាន់ទឹកដី Etihad ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Joao Felix
កីឡាករ Joao Felix

គួររម្លឹកដែរថាក្លិប At Madrid បានចំណាយទឹកប្រាក់កប់ពពកដើម្បីនាំយកតារាវ័យ២០ឆ្នាំរូបនេះពីក្លិប Benfica កាលពីរដូវកាលមុន ពោលគឺចាយអស់១១៣លានផោន (ឬប្រមាណ១៤៨ លានដុល្លារ) ឯណោះ ប៉ុន្តែកីឡាកររូបនេះមិនបានបង្ហាញភាពលេចធ្លោខ្លាំងនោះទេនៅ La Liga រដូវកាលនេះ។ ក្នុងនោះ Felix បង្ហាញខ្លួនឲ្យក្រុមដែលដឹកនាំដោយលោក Diego Simeone មួយនេះបានចំនួន២៧ប្រកួត ស៊ុតបានតែ៦គ្រាប់ប៉ុណ្ណោះ។ 

កីឡាករ Joao Felix
កីឡាករ Joao Felix

ដោយឡែកបើយោងតាមកាសែត The Athletic បានឲ្យដឹងថាលោក Pep Guardiola ដែលមានទុន៣០០ លានផោន (ឬប្រមាណ៣៩២លានដុល្លារ) ក្នុងដៃនោះ កំពុងតែព្យាយាមក្នុងការសាកសួរក្លិបលេខ៣នៅ La Liga មួយនេះម្តងទៀត ក្នុងគោលបំណងទិញយកម្ចាស់អាវលេខ៧រូបនេះមកក្របខ័ណ្ឌ Premier League ក្រោយត្រូវបាន At Madrid បដិសេធម្តងរួចមកហើយនោះ៕

កីឡាករ Joao Felix
កីឡាករ Joao Felix

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T