កូរ៉េខាងជើងកំពុងសំងំផលិតមីស៊ីលផ្លោង ភ្ជាប់ជាមួយឧបករណ៍នុយក្លេអ៊ែរតូចៗថែមទៀត

//s4.kh1.co/7b/7b22fd3c75b26d83902acbecbdcc9a942186659e.png
បច្ចេកវិទ្យា

 ០៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ប្រទេសកូរ៉េខាងជើងប្រហែលជាអភិវឌ្ឍឧបករណ៍នុយក្លេអ៊ែរខ្នាតតូច ដើម្បីដាក់ឲ្យស៊ីគ្នាជាមួយក្បាលមីស៊ីលផ្លោងរបស់ខ្លួន។

បរទេស៖ ប្រទេសកូរ៉េខាងជើងកំពុងបន្តធ្វើការ លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយប្រទេសជាច្រើនជឿជាក់ថា ទីក្រុងព្យុងយ៉ាងបានទទួលជោគជ័យក្នុងការផលិតមីស៊ីលផ្លោង ភ្ជាប់ជាមួយឧបករណ៍នុយក្លេអ៊ែរតូចៗ នេះបើយោងតាមរបាយការណ៍សម្ងាត់របស់អង្គការសហប្រជាជាតិ ដែលអ្នកការទូតរបស់ UN បានប្រាប់សារព័ត៌មាន CNN។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

របាយការណ៍ចុងក្រោយត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញឯករាជ្យ ដែលតែងតាំងដោយអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវការត្រួតពិនិត្យការអនុវត្តច្បាប់ និងប្រសិទ្ធភាព។ របាយការណ៍នោះនិយាយថា បណ្ដាប្រទេសដែលមិនបញ្ចេញឈ្មោះជឿថា ប្រទេសកូរ៉េខាងជើងប្រហែលជាអភិវឌ្ឍឧបករណ៍នុយក្លេអ៊ែរខ្នាតតូច ដើម្បីដាក់ឲ្យស៊ីគ្នាជាមួយក្បាលមីស៊ីលផ្លោងរបស់ខ្លួន។

កូរ៉េខាងជើងនៅតែរំលោភបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ
កូរ៉េខាងជើងនៅតែរំលោភបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ

​របាយការណ៍ដែលសន្និដ្ឋានថាកូរ៉េខាងជើងនៅតែរំលោភបំពានលើទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ត្រូវបានបញ្ជូនទៅក្រុមប្រឹក្សាសន្តិសុខចំនួន១៥ប្រទេស។ របាយការណ៍បាននិយាយថា កូរ៉េខាងជើងកំពុងបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន រួមទាំងផលិតអ៊ុយរ៉ានីញ៉ូមដែលមានថាមពលខ្ពស់។

អ្នកជំនាញឯករាជ្យបានរាយការណ៍ថា ប្រទេសមួយដែលមិនបានបញ្ចេញឈ្មោះបានអះអាងថា ប្រទេសកូរ៉េខាងជើងអាចស្វែងរកការអភិវឌ្ឍឧបករណ៍ខ្នាតតូចបន្ថែមទៀត ដើម្បីអនុញ្ញាតឲ្យមានការដាក់បញ្ចូល នូវការកែលម្អបច្ចេកវិទ្យាដូចជា ការបញ្ចូលកញ្ចប់ជំនួយឬសក្ដានុពល ដើម្បីអភិវឌ្ឍប្រព័ន្ធក្បាលគ្រាប់ជាច្រើន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T