ផ្លូវការ! Man City ចុះកុងត្រាយក Torres ពីក្លិបប្រជៀវខ្មៅ Valencia ក្នុងកិច្ចសន្យារយៈពេល…

//s4.kh1.co/6a/6acbe5c758d86ded2724d5516d6f119c0da8824e.jpg
កីទ្បា

 ០៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

Man City ចុះកុងត្រាយក Torres ពីក្លិបប្រជៀវខ្មៅ Valencia ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ

អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City បានចុះកុងត្រាយកខ្សែប្រយុទ្ធស្លាប Ferran Torres ពីក្លិបប្រជៀវខ្មៅ Valencia ក្នុងតម្លៃ២៣លានអឺរ៉ូ (ឬប្រមាណ ២៧លានដុល្លារ) អមជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធស្លាប Ferran Torres
  ខ្សែប្រយុទ្ធស្លាប Ferran Torres

Torres ជាកីឡាករដំបូងដែល Man City ចុះកុងត្រាយកមករួមក្រុមនៅទីផ្សារដោះដូររដូវក្ដៅនេះ ដោយរូបគេ នឹងត្រូវមកជំនួសកន្លែងកីឡាករ Leroy Sane ដែលទើបចាកចេញទៅកាន់ក្លិប Bayern Munich កាលពីថ្ងៃទី៣ ខែកក្កដា កន្លងទៅ។

  កីឡាករ Leroy Sane
  កីឡាករ Leroy Sane

ទាក់ទិននឹងការផ្លាស់មក Man City នេះ Torres ផ្ទាល់ បាននិយាយពីចំណាប់អារម្មណ៍របស់ខ្លួនយ៉ាងដូច្នេះថា៖

រាល់គ្រប់កីឡាករទាំងអស់ សុទ្ធតែចង់ចូលរួមជាមួយកក្រុមដែលលេងរបៀបប្រយុទ្ធ ហើយ Man City ជាក្រុមមួយ ដែលលេងប្រព័ន្ធប្រយុទ្ធខ្លាំងក្នុងពិភពបាល់ទាត់។ ខ្ញុំពិតជារីករាយណាស់ ដែលបានចួលរួមជាមួយ Man City។

កីឡាករ Ferran Torres
កីឡាករ Ferran Torres
កីឡាករ Ferran Torres

គួររម្លឹកផងដែរថា មុនពេលផ្ទេរមកកាន់កីឡដ្ឋាន Etihad ខ្សែប្រយុទ្ធស្លាបវ័យ២០ឆ្នាំរូបនេះ បង្ហាញខ្លួនឲ្យក្រុម Valencia សរុបបាន៩៧ប្រកួត ស៊ុតបញ្ចូលទីបាន៩គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន១២ដង៕

ប្រភពbbc

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T