ករណីផ្ទុះដ៏កក្រើកនៅកំពង់ផែនៃរដ្ឋធានីបៃរូត បានសម្លាប់មនុស្ស៧៨នាក់ និងរាប់ពាន់នាក់ទៀតរងរបួស (មានវីដេអូ)

//s4.kh1.co/c8/c87134184a0169de82c2dc758fcc6da446960148.jpg
សង្គម

 ០៥-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ករណីផ្ទុះដ៏ខ្លាំងក្លាមួយ​ចេញពីឃ្លាំងផ្ទុក​​គ្រឿងផ្ទុះនៅកំពង់ផែនៃរដ្ឋធានីបៃរូត (Beirut) ប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់ និងរបួសជិត ៤០០០នាក់

បៃរូត៖ ករណីផ្ទុះដ៏ខ្លាំងក្លាមួយ​ចេញពីឃ្លាំងផ្ទុក​​គ្រឿងផ្ទុះនៅកំពង់ផែនៃរដ្ឋធានីបៃរូត (Beirut) ប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៨នាក់ និងរបួសជិត ៤០០០នាក់ ព្រម​ទាំងបង្កឲ្យមានការខូចខាត​យ៉ាងច្រើនសន្ធឹកសន្ធាប់។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
៧៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍នេះ
៧៨នាក់ បានស្លាប់នៅក្នុងហេតុការណ៍នេះ

អាជ្ញាធរក្នុង​តំបន់​បានឱ្យដឹងថា ​ហេតុការណ៍ផ្ទុះដ៏កក្រើកនេះ​បានកើតឡើងកាលពីរសៀលថ្ងៃអង្គារ​ ហើយចំនួនអ្នកស្លាប់អាចនឹងកើនឡើងច្រើនទៀត ​ស្របពេលដែលក្រុមអ្នកជួយសង្គ្រោះ​នៅតែបន្តស្វែងរកអ្នកស្លាប់ និងអ្នករងរបួស ដែលបានកប់ជាប់នៅក្រោមគំនរបាក់បែក។

អគារ រថយន្ត ផ្ទះសម្បែងជាច្រើន ត្រូវរងការខូចខាត
អគារ រថយន្ត ផ្ទះសម្បែងជាច្រើន ត្រូវរងការខូចខាត

នៅក្នុងហេតុការណ៍ដ៏អាក្រក់​ ដែលបានកើតឡើងនេះ លោកប្រធានាធិបតី Michel Aoun បានលើកឡើងយ៉ាងដូច្នេះថា៖ 

ការរក្សាទុកនូវសារធាតុ អាម៉ូញ៉ូមនីត្រាត (ammonium nitrate) ដែល​ប្រើនៅក្នុងជី​ និងគ្រាប់បែក​ ប្រមាណ ២,៧៥០តោន ដោយដាក់​ក្នុងឃ្លាំងនៅកំពង់ផែ អស់រយៈពេល៦ឆ្នាំ ​ទាំងមិនមានវិធានការការពារសុវត្ថិភាពឱ្យបានត្រឹមត្រូវនោះ វា​គឺជារឿងមួយដែលមិនអាចទទួលយកបានទេ។

Michel Aoun
រដ្ឋាភិបាលប្រទេសនេះ គ្រោងប្រកាសអាសន្នរយៈពេល ២សប្តាហ៍
រដ្ឋាភិបាលប្រទេសនេះ គ្រោងប្រកាសអាសន្នរយៈពេល ២សប្តាហ៍

សូមជម្រាបផងដែរថា បច្ចុប្បន្ន​អ្នករងរបួស​មួយចំនួនធំ ត្រូវបានគេ​បញ្ជូនទៅព្យាបាលនៅ​ខាងក្រៅរដ្ឋធានី ពីព្រោះមន្ទីរពេទ្យក្នុងរដ្ឋធានីបៃរូត គឺពោរពេញទៅដោយអ្នករបួស ហើយរថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿង មកពីភាគខាងជើង ​ភាគខាងត្បូង ​និងភាគខាងកើតនៃរដ្ឋធានី ត្រូវបានគេហៅមក ដើម្បីឱ្យជួយដឹកជនរងគ្រោះយកទៅព្យាបាល៕

រថយន្តហពន្លត់អគ្គិភ័យ ឧទ្ធម្ភាគចក្រ និងរថយន្តហោះសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ
រថយន្តហពន្លត់អគ្គិភ័យ ឧទ្ធម្ភាគចក្រ និងរថយន្តហោះសង្គ្រោះបន្ទាន់ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ

សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T