នេះគឺជាទិដ្ឋភាពខណៈពេលដែលពេទ្យធ្មេញសត្វ ធ្វើការលាងសំអាតធ្មេញឲ្យខ្លាឃ្មុំ ពណ៌ត្នោតដ៏ធំ លើកដំបូងបង្អស់។

លោកវេជ្ជបណ្ឌិត Marc Losse កំពុងតែធ្វើការពិនិត្យធ្មេញឲ្យ ខ្លាងឃ្មុំដ៏ធំមានអាយុ២០ឆ្នាំ ដែរជាសត្វដែលមានក្រញ៉ាំបួន ដ៏កាចសាហាវ នៅប្រទេសអាឡឺម៉ង់។ ខ្លាឃ្មុំមួយនេះមានឈ្មោះថា Siggi មានមានដំបៅនៅក្នុងតាមមាត់របស់វា ដែលធ្វើឲ្យ ធ្មេញរបស់វាមានការឈឺចាប់។ ខ្លាឃ្មុំមួយនេះ ត្រូវបានយកមកពី សួនសត្វ Hellenthal ដែរជាសួនមួយដែលមានទីធ្លាតូច ត្រឹមតែ ១៥០ម៉ែត្រការ៉េប៉ុណ្ណោះ។ ផ្ទុយទៅវិញ នៅសួនសត្វ Baerenwald ដែលជាសួនសត្វមានចិញ្ចឹមខ្លាឃ្មុំដែរនោះ គឺជាសួនសត្វដែលធំជាងគេបំផុង នៅទ្វើបអឺរ៉ុបខាងលិច ដែលមានទំហំរហូតដល់ ១៦ហិចតា សំរាប់ខ្លាឃ្មុំរស់នៅ។

យ៉ាងណាមិញ អង្គការជួយសង្គ្រោះសត្វអន្តរជាតិនេះ គឺជាអង្គការមួយដែលយកចិត្តទុកដាក់ លើសត្វព្រៃជាទីបំផុត ក្នុងនោះរួមមាន សត្វខ្លាឃ្មុំ តោ ខ្លា ឆ្កែ និងឆ្មាជាដើម។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]