ថ្លៃណាស់លោកព្រះ! Chelsea ត្រូវចំណាយ៨០លាន បើចង់បានតារាឆ្នើម ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ

//s4.kh1.co/a7/a7b38b5678b7a4960a939d8045d96d424daadd1b.jpg
កីទ្បា

 ០៤-សីហា-២០២០ ៤ល្ងាច · ៤ ឆ្នាំមុន

Chelsea ត្រូវចំណាយ៨០លាន បើចង់បាន កីឡាករ Ben Chilwell ទៅរួមក្រុម

អង់គ្លេស៖ យោងតាមសេចក្កីរាយការណ៍បានឲ្យដឹងថា ក្លិបតោខៀវ Chelsea ត្រូវចំណាយយ៉ាងហោច ៨០លានផោន (ឬប្រមាណ១០៤លានដុល្លារ) ប្រសិនបើពួកគេ ចង់នាំយកខ្សែការពារស្លាបឆ្វេងរបស់ក្រុម Leicester City កីឡាករ Ben Chilwell មកកាន់ទឹកដី Stamford Bridge ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Ben Chilwell
  កីឡាករ Ben Chilwell

កីឡាករ Marcos Alonso និង Emerson Palmieri មិនបានបង្ហាញទម្រង់លេងទាក់ចិត្តអ្នកចាត់ការទូទៅលោក Frank Lampard នោះទេ ដោយគ្រូបង្វឹកវ័យ៤២ឆ្នាំ កំពុងសម្លឹងរកមើលកីឡាករថ្មីមកលេងតំបន់ខ្សែការពារស្លាបឆ្វេងនេះ។

 Alonso និង Emerson 
 Alonso និង Emerson 

ក្នុងនោះដែរ ម្ចាស់អាវ​លេខ៣ ក្រុម Leicester កីឡាករ Chilwell ជាគោលដៅកំពូលរបស់លោក Lampard ក្នុងការមកជំនួសតំណែងកីឡាករទាំងពីរខាងលើ ខណៈតម្លៃខ្លួនរបស់ជម្រើសជាតិអង់គ្លេសរូបនេះ គឺមិនថោកនោះទេ។

ជាក់ស្ដែង បើយោងតាមរបាយការណ៍របស់កាសែត The Mirror បានឲ្យដឹងថា ក្លិបកញ្ជ្រងខៀវ Leicester នឹងមិនទទួលសំណើណាក្រោម ៨០លានផោន សម្រាប់ការចរចាយក Chilwell នោះឡើយ ដោយពួកគេចង់បានតម្លៃ ដូចកាលដែលលក់ខ្សែការពារ Harry Maguire ទៅឲ្យក្រុមបិសាចក្រហម Manchester United កាលពីរដូវក្ដៅឆ្នាំមុន។

  ខ្សែការពារ Harry Maguire
  ខ្សែការពារ Harry Maguire

គួរឲ្យដឹងដែរថា ក្នុងរដូវកាលនេះ Chilwell បង្ហាញខ្លួនឲ្យក្រុម Leicester បាន៣៣ប្រកួតគិតរាល់ព្រឹត្តិការណ៍ទាំងអស់ ក្នុងនោះគេរកបាន៣គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៤ដង។ ជាមួយគ្នានេះ កុងត្រារបស់ខ្សែការពារវ័យ២៤ឆ្នាំ នៅកីឡដ្ឋាន King Power នៅមានសុពលភាព៤ឆ្នាំទៀតឯណោះ។

  កីឡាករ Ben Chilwell
  កីឡាករ Ben Chilwell

យ៉ាងណាមិញ Chelsea ក៏មានគោលដៅផ្សេងទៀតផងដែរ ពោលប្រសិនបើពួកគេបរាជ័យក្នុងការទិញយក Chillwell នោះពួកគេនឹងបង្វែរគោលដៅតាមទិញកីឡាករ Sergio Reguilon របស់ Real Madrid ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លិប Sevilla ក្នុងកិច្ចសន្យាខ្ចីជើង៕

  កីឡាករ Sergio Reguilon
  កីឡាករ Sergio Reguilon

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T