មិនដែលដឹងសោះ ថាខេត្ត បាត់ដំបង មានកន្លែងលេងច្រើនបែបហ្នឹង!

//s6.kh1.co/5e/5ec498a8d182b0ceac702db1a78b9b403f9b3fd6.jpg
តារា & កម្សាន្ដ

 ១៨-កក្កដា-២០២៣ ៣ល្ងាច · ៩ ខែមុន

តាមការពិតទៅ ខេត្ត បាត់ដំបង ក៏មិនខ្វះកន្លែងលេងដែរ មើលតែកន្លែងលេងប៉ុន្មានខាងក្រោមនេះ ក៏ដឹងថា ស្អាតៗគួរឲ្យចង់ទៅលេង មិនចាញ់ខេត្តដទៃដែរ។

កម្សាន្ត៖ តាមការពិតទៅ ខេត្ត បាត់ដំបង ក៏មិនខុសពីខេត្តដទៃទៀតប៉ុន្មានដែរ ដោយខេត្តមួយនេះ សម្បូរទៅដោយដំណាំហូបផ្លែ និងសម្បត្តិធម្មជាតិជាច្រើន ដែលសុទ្ធតែអំណោយផលពីធម្មជាតិ និងងាយស្រួលដល់ការលើកមុខមាត់ខេត្ត តាមរយៈតំបន់កម្សាន្តនានា នៅក្នុងខេត្តមួយនេះផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ប្រិយមិត្តមួយចំនួន ក៏បានជ្រាប និងខ្លះទៀតក៏នៅមិនទាន់បានជ្រាបច្បាស់នៅឡើយដែរថា ខេត្តនេះ មានកន្លែងលេងសប្បាយៗ ស្អាតៗច្រើនប៉ុណ្ណានោះទេ ដែលខ្លះទើបតែបង្កើតឡើង កែច្នៃថ្មីៗ ឯខ្លះទៀត ក៏ជាតំបន់ប្រវត្តិសាស្ត្រផងដែរ។ យ៉ាងណាមិញ ថ្ងៃនេះ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា ទៅទស្សនានិងស្គាល់កន្លែងតំបន់រម្មណីដ្ខាន មួយចំនួន ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើន ពីភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យមកលេងនៅក្នុងខេត្តនេះជាហូរហែរ ដែលមានដូចខាងក្រោម៖

១.ទឹកធ្លាក់ភ្នំ ៥៣

ជាតំបន់ទេសចរណ៍ថ្មីមួយ ដែលទើបតែបានស្វែងរកឃើញ នីក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដែលទីនេះ យើងអាចឡើងភ្នំគយគន់ទេសភាព នានាបានយ៉ាងស្រស់ស្អាត ជាពិសេស យើងក៏មើលថ្ងៃលិច និងដុំពពកហោះកាត់ប៉ះខ្លួនផងដែរ។ រូបភាពពី៖ So Neth

ទឹកធ្លាក់ភ្នំ ៥៣
ទឹកធ្លាក់ភ្នំ ៥៣
ទឹកធ្លាក់ភ្នំ ៥៣
ទឹកធ្លាក់ភ្នំ ៥៣
ទឹកធ្លាក់ភ្នំ ៥៣
ទឹកធ្លាក់ភ្នំ ៥៣

២.ផ្ទះផ្កាបាណន់

ទីនេះមានទីតាំងស្ថិតនៅ​ ក្បែរចំការទំពាំងបាយជូរ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ហើយទីកន្លែងមួយនេះពោរពេញទៅដោយ ផ្កាស្រស់ជាច្រើនប្រភេទ រីកស្គុះស្គាយ គួរឲ្យចង់ទស្សនា ថតរូបលេងកម្សាន្តតែម្ដង។ រូបភាពពី៖ TravelSet

ផ្ទះផ្កាបាណន់
ផ្ទះផ្កាបាណន់
ផ្ទះផ្កាបាណន់
ផ្ទះផ្កាបាណន់
ផ្ទះផ្កាបាណន់
ផ្ទះផ្កាបាណន់

៣.ជិះឡូរីជើងភ្នំបាណន់

មណ្ឌលកម្សាន្តមួយនេះ មានទីតាំងស្ថិតនៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់នឹងភ្នំបាណន់ ចម្ងាយប្រហែលជា ២៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ដែលភ្ញៀវទេសចរណ៍អាចមកលេងទីនេះបាន ដើម្បីជិះគយគន់មើល ទេសភាពតាមជើងភ្នំយ៉ាងសប្បាយរីករាយបានផងដែរ។ រូបភាពពី៖ Bamboo Train-ឡូរីជើងភ្នំបាណន់

ឡូរីជើងភ្នំបាណន់
ឡូរីជើងភ្នំបាណន់
ឡូរីជើងភ្នំបាណន់
ឡូរីជើងភ្នំបាណន់
ឡូរីជើងភ្នំបាណន់
ឡូរីជើងភ្នំបាណន់

៤.ទឹកធ្លាក់អូរជាំ

សហគមន៍​អេកូទេសចរណ៍​អូរជាំនេះ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​អូរ​ជាំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់​ដំបង។ ដែលទីនេះ មានទឹកធ្លាក់ជាច្រើនដំណាក់ និងមានទេសភាពពោរពេញទៅដោយធម្មជាតិស្រស់ស្រាយខ្លាំងតែម្ដង។ រូបភាពពី៖ KH ARENA

ទឹកធ្លាក់អូរជាំ
ទឹកធ្លាក់អូរជាំ
ទឹកធ្លាក់អូរជាំ
ទឹកធ្លាក់អូរជាំ
ទឹកធ្លាក់អូរជាំ
ទឹកធ្លាក់អូរជាំ

៥.សួនផ្កាភ្នំសំពៅ

ទីនេះ នៅមិនឆ្ងាយប៉ុន្មានពីភ្នំសំពៅនោះទេ ហើយទីនេះមានផ្កាជាច្រើន ចម្រុះពណ៌រីកស្គុះស្គាយ បង្កើតបានជា   

ទេសភាពស្អាតៗ ទាក់ទាញភ្នែកអ្នកទេសចរណ៍មកលេងហូរហែរផងដែរ។ រូបភាពពី៖ 4YOU

សួនផ្កាភ្នំសំពៅ
សួនផ្កាភ្នំសំពៅ
សួនផ្កាភ្នំសំពៅ
សួនផ្កាភ្នំសំពៅ
សួនផ្កាភ្នំសំពៅ
សួនផ្កាភ្នំសំពៅ

៦.ភ្នំព្រឹក

ភ្នំព្រឹកមានទីតាំងស្ថិតនៅភូមិភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដែលទីនេះគឺជាកូនភ្នំតូចមួយ ដែលគេទើបតែអភិវត្តរៀបចំជាសួនកម្សាន្ត មានវាលស្មៅពណ៌បៃតងខ្ចី មើលទៅពិតជាស្រស់ស្រាយ ហើយទីនេះ ក៏កំពុងមានការចាប់អារម្មណ៍ច្រើនផងដែរ។ រូបភាពពី៖ Best Boy

ភ្នំព្រឹក
ភ្នំព្រឹក
ភ្នំព្រឹក
ភ្នំព្រឹក
ភ្នំព្រឹក
ភ្នំព្រឹក

៧.សួនផ្កា ឡាអេសេវិន

ទីនេះមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង មានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីរង្វង់មូលដៃប្រាំបី ទៅខាងជើងជិតផ្សារពោធិ៍វង្ស ឬអាចធ្វើដំណើរពីសាកលវិទ្យាល័យបៀលប្រាយ ឆ្ពោះទៅផ្សារភូរពួយដល់ផ្លូវបត់ទៅផ្សារភូរពួយងាកទៅខាងស្ដាំដៃ។ រូបភាពពី៖ SN Photography

សួនផ្កា ឡាអេសេវិន
សួនផ្កា ឡាអេសេវិន
សួនផ្កា ឡាអេសេវិន
សួនផ្កា ឡាអេសេវិន
សួនផ្កា ឡាអេសេវិន
សួនផ្កា ឡាអេសេវិន
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T