យន្តហោះអង្គការសហប្រជាជាតិ ​ជួបឧបទ្ទេវហេតុ​ពេលកំពុងចុះចត​ បណ្តាលឱ្យមនុស្ស១១នាក់រងរបួស

//s6.kh1.co/2d/2dc575edd3c0aabf69d47f825f61f2c47a1b56d1.jpg
សង្គម

 ០៤-សីហា-២០២០ ៤ល្ងាច · ៥ ឆ្នាំមុន

មនុស្សចំនួន១១នាក់ ដែល​ក្នុងនោះមានទាំងបុគ្គលិករបស់អង្គការសហប្រជាជាតិជាច្រើននាក់ បានរងរបួស

បាម៉ាកូ៖ ឆ្មាំបេសកកម្មរក្សាស្ថេរភាពចម្រុះ​នៅប្រទេសម៉ាលី (MINUSMA) បាន​រាយការណ៍ថា មនុស្សចំនួន១១នាក់ ដែល​ក្នុងនោះមានទាំងបុគ្គលិករបស់អង្គការសហប្រជាជាតិជាច្រើននាក់ បានរងរបួសបន្ទាប់ពីយន្តហោះ Antonov An-72 របស់អង្គការសហប្រជាជាតិ ចុះចតខុសបច្ចេកទេស នៅអាកាសយានដ្ឋាន​ទីក្រុង Gao ភាគខាងជើងប្រទេសម៉ាលី។ ​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យន្តហោះ Antonov An-72
យន្តហោះ Antonov An-72

នៅក្នុងសេចក្តីថ្លែងការណ៍របស់ MINUSMA ​បាន​ឱ្យដឹង​ថា យន្តហោះខាងលើនេះ បានហោះចេញពីរដ្ឋធានី Bamako កាលពីព្រឹកថ្ងៃច័ន្ទ ដោយមានបុគ្គលិកអង្គការសហប្រជាជាតិ ៤នាក់ និងសមាជិក​​អាកាសនិកចំនួន ៧នាក់។  ហើយ​នៅក្នុងឧបទ្ទេវហេតុ​ពេលកំពុង​ចុះចតនេះ បានធ្វើឱ្យយន្តហោះត្រូវរងការខូចខាតយ៉ាងខ្លាំង។

យន្តហោះ Antonov An-72 បានហោះចេញពីរដ្ឋធានី Bamako កាលពីព្រឹកថ្ងៃច័ន្ទ
យន្តហោះ Antonov An-72 បានហោះចេញពីរដ្ឋធានី Bamako កាលពីព្រឹកថ្ងៃច័ន្ទ

គួរឱ្យដឹងផងដែរថា បច្ចុប្បន្នអ្នករងរបួសទាំងអស់ត្រូវបានគេបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំណែកមូល​ដែលបង្កជាគ្រោះមានថ្នាក់នេះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែបើតាមរូបភាពពីកន្លែងកើតហេតុ​បានបង្ហាញ​ឱ្យឃើញទឹកជាច្រើននៅជុំវិញយន្ដហោះ ​ដែល​​សន្និដ្ឋានបាន​ថា ​គ្រោះថ្នាក់នេះអាចនឹងកើតឡើងអំឡុង​ពេល ​​ឬក្រោយពេលព្យុះភ្លៀង​៕

ក្នុងហេតុការណ៍នេះ មានមនុស្ស១១នាក់ បានរងរបួស
ក្នុងហេតុការណ៍នេះ មានមនុស្ស១១នាក់ បានរងរបួស
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/d1/d147241fed5b25222c214297ab5cb75fbbc461cd.jpeg

សហគមន៍ទេសចរណ៍ត្រពាំងសង្កែ គឺជាគោលដៅអេកូទេសចរណ៍ដ៏មានប្រជាប្រិយភាព និងមានភាពទាក់ទាញ ដែលបានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ

 ១៤-កក្កដា-២០២៥ 
 ១០ព្រឹក · ១៦ ម៉ោងមុន
//s9.kh1.co/70/70a91e1000f7e98ddddbc64d3362c6382f20e25b.jpg

វត្តអារាម និងសាលារៀននានាក្នុងខេត្តសៀមរាប រៀបចំការវាយគង គោះរគាំង និងទូងស្គរ អបអរសាទរ ការចុះបញ្ជី "បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព" ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌ពិភពលោក

 ១៣-កក្កដា-២០២៥ 
 ១០ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T